ឡាវ ៖ អ្នកគ្រប់គ្រងផ្ទះសំណាក់ ជនជាតិវៀតណាមម្នាក់ ត្រូវបានឃុំខ្លួន ដើម្បីសាកសួរ បន្ទាប់ពីអ្នកទេសចរជនជាតិ អូស្ត្រាលីវ័យក្មេង ២ នាក់បានស្លាប់ក្នុងមន្ទីរពេទ្យប្រទេសថៃកាលពីថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកស្លាប់ ទាក់ទងនឹងការពុលមេតាណុល អំឡុងពេលដើរលេងពេលយប់នៅ backpacker hotspot ក្នុងប្រទេសឡាវកើនឡើងដល់ ៦ នាក់ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
ពលរដ្ឋដាណឺម៉ាក ២ នាក់ អាមេរិកម្នាក់ និងអង់គ្លេសម្នាក់ក៏បានស្លាប់ដែរ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយពណ៌នាថា ជាការដើរកម្សាន្តពេលរាត្រីក្នុងទីក្រុងផ្សងព្រេង Vang Vieng ។
នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស និងអូស្ត្រាលីបាននិយាយថា ក្រុមអ្នកទេសចរប្រហែលរាប់សិបនាក់បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីបានចេញទៅក្រៅកាលពីថ្ងៃទី ១២ ខែវិច្ឆិកា
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនអូស្ត្រាលីទាំងអស់នឹងមានការសោកស្ដាយចំពោះសោកនាដកម្មនៃមរណភាពរបស់ Holly Bowles។ កាលពីម្សិលមិញ Holly បានបាត់បង់មិត្តល្អបំផុតរបស់នាង Bianca Jones ។
រដ្ឋមន្ត្រីការបរទេសរូបនេះ បានបន្ថែមថា ខ្ញុំដឹងថាយប់នេះប្រជាជនអូស្ត្រាលីទាំងអស់នឹងកាន់គ្រួសារទាំងពីរក្នុងចិត្តរបស់យើង។
សារព័ត៌មានអូស្ត្រាលីបានរាយការណ៍ថា Bowles និង Jones ទាំង ២ នាក់ដែលមានអាយុ ១៩ ឆ្នាំមកពីទីក្រុង Melbourne បានធ្លាក់ខ្លួនឈឺ ខណៈពេលដែលស្នាក់នៅក្នុងសណ្ឋាគារ Nana Backpackers Hostel ទីក្រុង Vang Vieng កាលពីសប្តាហ៍មុន។
Sydney Morning Herald បានរាយការណ៍ថា ស្ត្រីទាំងនោះបានផឹកស្រា នៅបាររបស់សណ្ឋាគារ មុនពេលពួកគេចេញទៅក្រៅពេលល្ងាច។ ពួកគេបានខកខានមិនបានត្រួត ពិនិត្យនៅថ្ងៃទី ១៣ ខែវិច្ឆិកា នៅពេលដែលបុគ្គលិកសណ្ឋាគារបានប្រញាប់ប្រញាល់ អ្នកទាំងពីរទៅកាន់មន្ទីរពេទ្យ។
ប៉ូលីសទេសចរណ៍ឡាវបានប្រាប់ AFP ថា អ្នកគ្រប់គ្រងជនជាតិវៀតណាមនៃ Nana Backpackers Hostel ត្រូវបានឃុំខ្លួនដើម្បីសាកសួរ។ ទោះជាយ៉ាងណាមិនមានការ ចោទប្រកាន់ត្រូវបានធ្វើឡើងទេ។
ប៉ូលិសទេសចរណ៍ឡាវមិន អាចទាក់ទងសុំការអធិប្បាយបានទេ នៅថ្ងៃសុក្រ។ ពេលនេះមន្ត្រីអូស្ត្រាលីកំពុងដាក់សម្ពាធលើអាជ្ញាធរឡាវ ឱ្យមានការស៊ើបអង្កេតពេញលេញ និងប្រកបដោយតម្លាភាព ចំពោះអ្វីដែលបានកើតឡើង ។
នៅមន្ទីរពេទ្យបាងកក ជាកន្លែងដែល Bowles ត្រូវបានគេរាយការណ៍ថាបា នទទួលការព្យាបាល បុគ្គលិកបាននិយាយថា ពួកគេមិនអាចបញ្ជាក់ថា នាងជាអ្នកជំងឺនៅទីនោះទេ។
លោក Michael អ្នកគ្រប់គ្រងជនជាតិវៀតណាមនៅ Vangvieng Rock Backpacker Rooftop Hostel បានប្រាប់ AFP ដោយសុំឲ្យប្រើឈ្មោះតែមួយថា ខ្ញុំបានឮព័ត៌មាន ប៉ុន្តែអ្វីៗគឺធម្មតានៅទីនេះ ។ រដូវកាលពិសេសជិតចាប់ផ្ដើម ដូច្នេះយើងទទួលភ្ញៀវទេសចរកាន់តែច្រើនឡើងជារៀងរាល់ថ្ងៃ។
អ្នកទទួលភ្ញៀវនៅ Vang Vieng Chill House Hostel បានប្រាប់ AFP ថា នៅតែមានអ្នកទេសចរ ជាច្រើនក្នុងទីក្រុង ហើយពួកគេទៅជប់លៀង ។ ជាតិអាល់កុលដែលមានជាតិមេតាណុលត្រូវបានគេសង្ស័យថា ជាមូលហេតុនៃការស្លាប់ ៕