ពន្លឺចេញពីពិភព ដ៏ចម្លែកមួយ ដែលមានទំហំ២ដង នៃភពផែនដីរបស់យើង ត្រូវបានគេសង្កេតឃើញ ដោយកែវយឺតលំហអាកាស របស់អង្គការណាសា សំរាប់ជាលើកទីមួយ ដែលក្រុមអ្នកយាន្ត អវកាសបានចាត់ទុកថា ជាស្នាដៃនៃប្រវត្តិសាស្រ្ត ។
កែវយឺតលំហអាកាស របស់អង្គការណាសា បានចាប់យករួបភាព នៃពន្លឺដែលបានចេញ ពីពិភពដ៏ចម្លែកនោះ ដោយវាវិលជុំវិញផ្កាយ ដែលមានពន្លឺ៤១ឆ្នាំ ពីភពផែនដី។
ភពដ៏ចម្លែកនេះត្រួវបានគេស្គាល់ថា ជាភព 55 Cancri។ ហើយវាត្រូវបានគេ រកឃើញនៅក្នុងឆ្នាំ ២០០៤ ប៉ុន្តែវាមិនមែនជាពិភពដែលអាច ឲ្យមានជីវិតណាមួយរស់នៅបានឡើយ។ ទន្ទឹមនឹងនេះដែល វាក៏ត្រូវបានគេហៅថា ជាភពផែនដីពិសេស ដោយសារតែទំហំរបស់វា ។ វាមានអង្កត់ផ្ចិតស្នើ នឹង២ដងនៃភពផែនដី និងមានកម្រាស់ ក្រាស់ ជាងភពផែនដី៨ដង។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថាៈ “នេះគឺលើកដំបូងគេបង្អស់ ដែលពួកយើងបានឃើញ ពន្លឺចេញពីប្រភេទភព ដែលគ្របដណ្តប់ទៅដោយដុំថ្ម ។” មួយវិញទៀត វាគឺផ្នែកដ៏ចម្លែកមួយនៃប្រព័ន្ធព្រះអាទិត្យ និងមានសីតុណ្ហភាណ ក្តៅយ៉ាងខ្លាំងរហូតទៅដល់ ១ ៧២៦អង្សារC។ វាជាពិភពដ៏ងងឹត ពីព្រោះវាមានកង្វះខាតសារធាតុ នៃបរិយាកាស ដែលជាជំនួយធ្វើឲ្យភព ទាំងមូលមានសីតុណ្ហភាពក្តៅល្មម ។
គួរបញ្ជាក់ដែរថា កែវយឺតលំហអាកាស របស់អង្គការណាសា ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០០៣ និងបានចំនាយថវិការអស់ ៧៧០ ដុ ល្លារសហរដ្ឋអាមេរិក ។ ការបង្កើតឡើងនេះ គឺដើម្បីជាភាពងាយស្រួល ក្នុងការសិក្សាស្រាវជ្រាវផ្សេងៗ របស់អ្នកវិទ្យាសាស្ត្រ ទៅលើពិភពផ្សេងៗ នៃលំហអាកាស។