សុខភាព និង ផ្លូវភេទ

កាលណាមនុស្ស ខ្វះជាតិប្រូតេអ៊ីន ឬសាច់ក្នុងខ្លួន នឹងបង្ហាញអាការៈ ទាំងអស់នេះ

Health

ប្រូតេអ៊ីន គឺជាសារធាតុ ដែលរាងកាយត្រូវការ ដើម្បីបង្កើតជាសាច់ដុំ ហើយវាក៏មានក្នុងអាហារជាច្រើនផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងករណី ដែលអ្នកទទួលបាន ប្រូតេអ៊ីនមិន បានគ្រប់គ្រាន់ ឬញ៉ាំមិនគ្រប់ វានឹងបង្ហាញជាអាការៈ ជាច្រើនឲ្យអ្នកបានដឹង ។
-កូឡេស្តេរ៉ុលឡើងខ្ពស់
កាលណាក្នុងខ្លួនមានកូឡេស្តេរ៉ុលខ្ពស់ វាអាចនឹងបណ្តាលឲ្យមានការរលាកកាន់តែខ្លាំង អតុល្យភាពអ័រម៉ូន និងញ៉ាំអាហារមានជាតិផ្អែមច្រើន។ បើសិនជាអ្នកមិនចូលចិត្តញ៉ាំអាហារសម្បូរប្រូតេអ៊ីន តែបែរជាញ៉ាំរបស់ផ្អែមច្រើនវិញនោះ កូឡេស្តេរ៉ុលក្នុងឈាមអាចនឹងចាប់ផ្តើមឡើងខ្ពស់ជាមិនខាន។

-មានអារម្មណ៍តក់ស្លុតខ្លាំង និងឆាប់ខឹង
អាស៊ីតអាមីណេគឺជាសារធាតុដើម្បីធ្វើការឲ្យសារធាតុចម្លងសរសៃប្រសាទ និងគ្រប់គ្រងអារម្មណ៍។ ប្រូតេអ៊ីនជួយខួរក្បាលក្នុងការសំយោគអ័រម៉ូនជាច្រើនដូចជា Dopamine និង Serotonin ដើម្បីជួយឲ្យមានអារម្មណ៍ល្អ។ អាស៊ីតអាមីណេកើតចេញពីប្រូតេអ៊ីន។
-ហាត់ប្រាណកាន់តែមានការឈឺចាប់
ប្រូតេអ៊ីនគឺជាសារធាតុដែលរាងកាយត្រូវការដើម្បីបង្កើតសាច់ដុំថ្មី ប៉ុន្តែវាក៏សំខាន់សម្រាប់រក្សានិរន្តភាពថាមពល និងការលើកទឹកចិត្តដែរ។ កាលណាញ៉ាំអាហារមិនសូវមានជាតិប្រូតេអ៊ីន វានឹងធ្វើឲ្យសាច់ដុំស្វិត អស់កម្លាំង និងឡើងជាតិខ្លាញ់ទៅវិញ។
-គេងមិនបានលក់ស្រួលទេ
ពេលខ្លះ ការគេងមិនលក់អាចមានជាប់ទាក់ទងនឹងភាពមិនហ្នឹងនររបស់ជាតិស្ករក្នុងឈាមដែរ។ ការញ៉ាំអាហារមានជាតិប្រូតេអ៊ីនមុនពេលគេងអាចជួយឲ្យមានការផលិតសារធាតុ Tryptophan និង Serotonin ដែលវាមានឥទ្ធិពលតិចតួចបំផុតចំពោះជាតិស្ករក្នុងឈាម។ ប្រូតេអ៊ីនក៏ជួយបន្ថយការបឺតស្រូបជាតិស្ករក្នុងពេលញ៉ាំអាហារដែរ។
-គិតអ្វីមិនចេញ
ប្រូតេអ៊ីនជាតម្រូវការសម្រាប់ការទ្រទ្រង់មុខងារសរសៃប្រសាទ។ ការដែលគិតអ្វីមិនចេញ កង្វះការផ្ចង់អារម្មណ៍ និងពិបាករៀនអ្វីៗដែលថ្មី អាចជាសញ្ញាបញ្ជាក់ថា អ្នកត្រូវការប្រូតេអ៊ីនបន្ថែមដែរ។ ការដែលមានប្រូតេអ៊ីនក្នុងខ្លួនគ្រប់គ្រាន់អាចបង្កើនការធ្វើការងារ និងជំនាញរៀនសូត្រទៀត។
-ឈឺក្រពះ
មុខងាររំលាយអាហារជាច្រើនគឺផ្អែកទៅលើការញ៉ាំអាស៊ីតអាមីណេ។ បើសិនជាអ្នកមានអារម្មណ៍ថាអស់កម្លាំងពីខ្លួនតែម្តង ដោយសារតែកង្វះជាតិប្រូតេអ៊ីននោះ ការផលិតអង់ស៊ីម ការកន្ត្រាក់សាច់ដុំក្នុងផ្លូវរំលាយអាហារ និងការរំលាយអាហារក៏រងការប៉ះពាល់ដែរ។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top