សុខភាព និង ផ្លូវភេទ

អាការៈដែលបញ្ជាក់ថា អ្នកកំពុង តែទទួលបានជាតិ ប៉ូតាស្យូម មិនគ្រប់គ្រានឡើយ

Daily Express

ជាតិប៉ូតាស្យូមដើរ តួនាទីសំខាន់ណាស់ ក្នុងរាងកាយមនុស្សយើង ។ វាជួយសម្រួលដល់ជាតិទឹកក្នុងខ្លួន ការកន្ត្រាក់របស់សាច់ដុំ និងតុល្យភាពជាតិរ៉ែ ។ ជាមួយគ្នានេះដែរ ប៉ូតាស្យូមក៏មានឥទ្ធិពល ជាមួយជាតិសូដ្យូម ដែលអ្នកទទួលទានដែរ ។
អ្នកអាចអាចរកបានជាតិប៉ូតាស្យូម បានយ៉ាងងាយ ពីក្នុងអាហារជាច្រើនដូចជា ផ្លែប័រ ផ្លែចេក និងសណ្តែកសជាដើម។ យ៉ាងណាមិញ បើសិនជាអ្នកធ្លាប់មានអាការៈ ឬរោគសញ្ញា ដូចខាងក្រោមនេះមែន មានន័យថា ក្នុងខ្លួនកំពុងតែមិន មានជាតិសូដ្យូម គ្រប់គ្រាន់ទេ ដូច្នេះគួរតែទៅពិគ្រោះ ជាមួយគ្រូពេទ្យដើម្បីពីនិត្យហើយ។
-ទល់លាមក
កាលណាជាតិប៉ូតាស្យូមមានទាប វាអាចបន្ថយមុខងាររបស់រាងកាយ ហើយប្រព័ន្ធរំលាយអាហារក៏អញ្ចឹងដែរ។ ដូច្នេះអ្នកនឹងងាយមានអាការៈទល់លាមកណាស់។
-អស់កម្លាំងពីខ្លួនតែម្តង
ការអស់កម្លាំងបែបនេះមិនមែនដោយសារតែការធ្វើការងារអ្វីមួយធ្ងន់ហើយហត់នោះទេ។ អារម្មណ៍នៃការអស់កម្លាំងនេះគឺមិនអាចពន្យល់បានតែម្តង។
-លើសសម្ពាធឈាម
ជាតិប៉ូតាស្យូមអាចបន្ថយឥទ្ធិពលរបស់ជាតិសូដ្យូមបាន។ ដូច្នេះវាគឺជារឿងសំខាន់ណាស់ដែលត្រូវការទទួលទានវាឲ្យបានគ្រប់គ្រាន់ដើម្បីរក្សាសម្ពាធឈាមឲ្យនៅធម្មតា។
-ហើមពោះគ្រប់ពេល
នៅពេលអ្នកមានចំនួនប៉ូតាស្យូមទាបក្នុងខ្លួន រាងកាយកាន់តែពិបាកក្នុងការសម្របសម្រួលដល់ជាតិសូដ្យូម ហើយក៏ជំរុញឲ្យកើតជាភាពហើមពោះបានដែរ។
-ញ័រដើមទ្រូង
ការកង្វះជាតិសូដ្យូមក៏ប៉ះពាល់ដល់សុខភាពបេះដូងដែរ ព្រោះវាត្រូវបានគេស្គាល់ថាជាដើមហេតុនាំឲ្យញ័រដើមទ្រូង និងបេះដូងលោតខុសចង្វាក់ដោយមិនមានហេតុផលអ្វីឡើយ ។
-មានអារម្មណ៍ថាឈឺឈៀបៗ និងស្ពឹកដៃជើង
ប៉ូតាស្យូមជួយថែរក្សាសុខភាពប្រព័ន្ធសរ សៃប្រសាទ ។ បើសិនជាគ្មានប៉ូតាស្យូមទេ អ្នកប្រហែលចាមានបញ្ហា ដូចគេយកម្ជុល ចាក់ស្បែកអញ្ចឹង។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top