សុខភាព និង ផ្លូវភេទ

ចង់ដឹងអត់ថា ផ្លែឈើអ្វីខ្លះ អាចជួយឲ្យអ្នកជៀស ឆ្ងាយពីជំងឺផ្ដាសាយ?

EverydayHealth

រាងកាយប៉ះពាល់ទៅ នឹងរាប់លានរៀងរាល់ថ្ងៃ ហើយវីតាមីនទាំងអស់ ដែលអ្នកទទួលបាន ពីការទទួលទានផ្លែ ឈើជួយពង្រឹង ប្រព័ន្ធភាពស៊ាំឲ្យកាន់តែរឹងមាំ ប្រយុទ្ធប្រឆាំង មេរោគអស់ទាំងនោះ ។ ផ្លែឈើជួយរាងកាយទប់ទល់ នឹងមេរោគដែល អ្នកបានប៉ះពាល់ ជាពិសេសកំឡុងពេលរដូវរងារ ។ យោងតាមការសិក្សាស្រាវជ្រាវ មួយបង្ហាញថា វីតាមីនដែលមានផ្ទុក នៅក្នុងផ្លែឈើ រក្សាកម្រិតខ្ពស់នៃភាពស៊ាំ ដូច្នេះរាងកាយនឹងទទួល បានឥទ្ធិពលខ្លាំងក្លា ប្រយុទ្ធប្រឆាំងរោគឆ្លងទូទៅដូចជា ជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ។ អ្វីដែលពិសេសទៀតនោះ គឺការទទួលទានផ្លែឈើជាប្រចាំ ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងជំងឺបេះដូងផងដែរ ។

១. ផ្លែប៉ោម ៖ ជាប្រភពដ៏ប្រសើរ នៃសារធាតុប្រឆាំងអុកស៊ីតកម្ម ។ ហើយផ្លែប៉ោមមានផ្ទុក សម្បូរទៅដោយវីតាមីន C ដែលប្រសើរបំផុតជួយ ព្យាបាលជំងឺផ្ដាសាយ ។ លើសពីនេះទៅទៀត ផ្លែឈើនេះក៏មានផ្ទុកនូវសារធាតុ flavonoids ដែលអាចជួយទប់ស្កាត់ជំងឺមហារីក និងជំងឺបេះដូងបានគួរឲ្យកត់សម្គាល់ ។

២. ផ្លែចេក ៖ ជាផ្លែឈើដែលមានផ្ទុកសម្បូរ ទៅដោយវីតាមីន B6 ជួយរាងកាយទប់ទល់នឹងរោគឆ្លង ក៏ដូចជាកាត់ បន្ថយអាការៈ នៃជំងឺធ្លាក់ទឹកចិត្ត, អស់កម្លាំង, ជំងឺគេងមិនលក់ និងបញ្ហានៃភាពតានតឹងក្នុងអារម្មណ៍ផងដែរ។ ចេក ក៏មានផ្ទុកនូវជាតិប៉ូតាស្យូម រួមទាំងម៉ាញ៉េស្យូមខ្ពស់ដែលជួយទប់ស្កាត់បញ្ហានៃសម្ពាធឈាមឡើងខ្ពស់, ជំងឺបេះដូង និងរក្សាសុខភាពឆ្អឹងរឹងមាំ ។

៣. ក្រូចថ្លុង ៖ ផ្លែឈើនេះមានផ្ទុក សម្បូរទៅដោយវីតាមីន C ដែលប្រសើរបំផុត ជួយព្យាបាល ជំងឺផ្ដាសាយតាម រយៈឥទ្ធិពល ប្រយុទ្ធប្រឆាំង ជាមួយរោគឆ្លង និងសារធាតុុម្យ៉ាងហៅថា limonoids ដែលអាចជួយកាត់បន្ថយ កម្រិតកូឡេស្តេរ៉ូលមិនល្អ។ ក្រូចថ្លុងក៏មានផ្ទុកសារធាតុ lycopene ដែលជួយប្រយុទ្ធប្រឆាំងជំងឺមហារីកផងដែរ។

៤. ផ្លែគីវី ៖ ផ្លែឈើនេះ ក៏ជាប្រភពដ៏ប្រសើរ នៃវីតាមីន C ផងដែរ ។ ដូច្នេះការទទួលទានផ្លែ គីវីអាចជួយរាងកាយ ប្រយុទ្ធប្រឆាំងនឹងជំងឺផ្ដាសាយ និងពង្រឹងប្រព័ន្ធភាពស៊ាំ ឲ្យកាន់តែប្រសើរឡើង ។

៥. ផ្លែល្ហុង ៖ មានផ្ទុកនូវវីតាមីន C កម្រិតខ្ពស់ដែលជួយទប់ស្កាត់ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងជំងឺផ្ដាសាយយ៉ាងប្រសើរ។ ហើយវីតាមីន C, វីតាមីន E និងសារធាតុ beta-carotene ដែលមានវត្តមាននៅក្នុងផ្លែល្ហុង ជួយកាត់បន្ថយការ រលាកពេញទាំងក្នុងរាងកាយ ដូច្នេះវាក៏ជួយ កាត់បន្ថយហានិភ័យ រួមទាំងអាការៈនៃជំងឺហឺតផងដែរ៕

Most Popular

To Top