ព័ត៌មានអន្តរជាតិ

រុស្ស៊ី កំពុងពិចារណា ទៅលើការ ដាក់ពង្រាយមីស៊ីល អាចបាញ់ក្នុង រយៈចម្ងាយមធ្យម និងខ្លីនៅក្នុង តំបន់អាស៊ី

AFP

ម៉ូស្គូ/គៀវ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ត្រូវបានដកស្រង់សម្តី ដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក ដែលបានរាយការណ៍ឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីកំពុងពិចារណាអំពីលទ្ធភាព នៃការដាក់ពង្រាយមីស៊ីល ដែលអាចបាញ់បានរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លីនៅក្នុងតំបន់អាស៊ី ប្រសិនបើមីស៊ីលរបស់សហរដ្ឋអាមេរិក លេចរូបរាងឡើងនៅក្នុង តំបន់ដូចគ្នានោះ ។

លោក Ryabkov បានប្រាប់ដល់ អ្នកយកព័ត៌មាន នៅពេលសួរថា តើរុស្ស៊ី កំពុងពិចារណាពីលទ្ធភាព នៃការដាក់ពង្រាយ រយៈចម្ងាយមធ្យមថា “ការលេចចេញនូវប្រព័ន្ធរ បស់សហរដ្ឋអាមេរិកបែបនេះ នៅក្នុងតំបន់ណាមួយនៃពិភពលោក នឹងកំណត់ជំហាន បន្ទាប់របស់យើង រួមទាំងក្នុងវិស័យរៀបចំការឆ្លើយតបផ្នែកយោធា និងបច្ចេកទេសយោធាផងដែរ” និងមីស៊ីលរយៈចម្ងាយខ្លីនៅតំបន់អាស៊ី ផងដែរ ។

អ្នកការទូតរូបនេះ ក៏បានលើកឡើងផងដែរថា មូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅអឺរ៉ុប រួមទាំងកន្លែងដាក់ ពង្រាយ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ មិនត្រូវបានរាប់បញ្ចូល ជាគោលដៅដែលមានសក្តានុពល សម្រាប់រុស្ស៊ី ក្នុងករណីមានជម្លោះយោធា ដោយសម្មតិកម្មនោះឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top