កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក PSY ជាក្រុមតារាចម្រៀង K-pop ត្រូវគេស្គាល់ថា ជា “Gangnam Style” ថ្មីៗនេះមានវីឡាតម្លៃ ២.២ ពាន់លានវ៉ុន (១.៥៧ លានដុល្លារ) របស់លោក នៅ Hannam-dong ទីក្រុងសេអ៊ូលត្រូវបានរឹបអូសជាបណ្តោះអាសន្ន ដោយសារតែការផាក ពិន័យមិនបានបង់ប្រាក់ សម្រាប់ការសាងសង់ ដោយគ្មានការអនុញ្ញាត ។
វីឡានេះត្រូវបានរឹបអូស ដោយអាជ្ញាធរមូលដ្ឋាន ក្នុងខែឧសភា បន្ទាប់ពីលោក PSY ខកខានក្នុងការបង់ប្រាក់ពិន័យសម្រាប់ការកែប្រែរចនាសម្ព័ន្ធ និងការផ្លាស់ប្តូរការប្រើប្រាស់អគារ។ ទោះបីជាយ៉ាងណាក៏ដោយ ការរឹបអូសនេះត្រូវ បានដកចេញកាលពីខែមុន បន្ទាប់ពី PSY បានបង់ប្រាក់ពិន័យទាំងស្រុង។
Yonhap បានដកស្រង់ទីភ្នាក់ងាររបស់លោក PSY គឺ P Nation ដោយនិយាយថា ការផាកពិន័យដែលមិនបានបង់ប្រាក់ ដោយសារតែការពន្យារពេលក្នុងការបញ្ជាក់ការជូនដំណឹង ហើយឥឡូវនេះចំនួនទឹកប្រាក់ត្រូវបានទូទាត់ពេញលេញ ។
PSY បាននិយាយថា លោកមិនបានដឹងពីការកែប្រែដែលគ្មានការអនុញ្ញាតណាមួយនោះទេ នៅពេលលោកបានទិញវីឡានោះ។ លោកគ្រាន់តែដឹងអំពីការផ្លាស់ប្តូរបន្ទាប់ពីមានពាក្យបណ្តឹង ហើយការត្រួតពិនិត្យបង្ហាញពីការបំពាន។
លោក PSY និងភរិយារបស់លោកបានទិញវីឡានេះក្នុងឆ្នាំ ២០០៨ រួមនឹងការិយាល័យតម្លៃ ៣៧២ លានវ៉ុននៅតំបន់ UN Village ។ គូស្នេហ៍ទាំង២នាក់រស់នៅទីនោះមុនផ្លាស់ប្តូរទីលំនៅ និងជួលផ្ទះនៅឆ្នាំ២០២០៕