ព័ត៌មានអន្តរជាតិ

អ្នកជំនួញសិង្ហបុរី បានព្យាយាមបោកប្រាស់ វិនិយោគ ១.១ ពាន់លានដុល្លារអាមេរិក ដោយប្រាក់មួយចំនួន ទិញរថយន្ត Porsche និង Rolls-Royce

Instagram

សិង្ហបុរី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកជំនួញជនជាតិសិង្ហបុរីកំពុងត្រូវបានកាត់ទោសពីបទឆបោកទឹកប្រាក់ ១.៥ ពាន់លានសិង្ហបុរី (១.១ ពាន់លានដុល្លារ) ពីអ្នកវិនិយោគជាង ៩០០នាក់ និងចំណាយមួយភាគបី នៃចំនួនទឹកប្រាក់លើរថយន្ត Porsche និង Rolls-Royce ក្នុងចំណោមទ្រព្យសម្បត្តិប្រណីតផ្សេងទៀត។

ព្រះរាជអាជ្ញាបានប្រាប់តុលាការកំពូល កាលពីថ្ងៃពុធ ដូចដែលបានរាយការណ៍ដោយ The Straits Times ថា លោក Ng Yu Zhi អាយុ ៣៧ ឆ្នាំ ជាមេខ្លោងនៅពីក្រោយគម្រោង រវាងឆ្នាំ ២០១៦ និង២០១ ដែលលោកបានបញ្ចុះបញ្ចូលអ្នកវិនិយោគឲ្យដាក់ប្រាក់ លើឱកាសវិនិយោគនីកែលដែលមិនធ្លាប់មាន។

បើយោងទៅតាមប៉ូលីសសិង្ហបុរីបានប្រាប់ឲ្យដឹងថា ការបោកប្រាស់នេះ គឺជាការក្លែងបន្លំការវិនិយោគដ៏ធំបំផុតមួយរបស់ប្រទេសនេះ។

ព្រះរាជអាជ្ញាបាននិយាយថា លោក Zhi បានក្លែងបន្លំឯកសារ ដើម្បីបន្លំជនរងគ្រោះរបស់លោក ថាលោកបានធានាកិច្ចព្រមព្រៀង ជាមួយអណ្តូងរ៉ែអូស្ត្រាលីដ៏ធំមួយ ដើម្បីទិញនីកែលដោយបញ្ចុះតម្លៃ។ ប៉ុន្តែតាមការពិត គ្មានភាពជាដៃគូបែបនេះ ត្រូវបានបង្កើតឡើងទេ ហើយលោក Zhi ប្រើតែលុយពីអ្នកវិនិយោគជាបន្តបន្ទាប់ ដើម្បីទូទាត់អ្នកវិនិយោគមុនៗប៉ុណ្ណោះ ។

ក្នុងចំណោមជនរងគ្រោះមានឥស្សរជនខ្ពស់ក្នុងរដ្ឋទីក្រុង រួមទាំងអ្នកគ្រប់គ្រង មូលនិធិទ្រព្យសម្បត្តិ។ លោក Zhi ត្រូវបានគេចោទប្រកាន់ថា បានចំណាយប្រាក់ប្រហែល ៤៨១ លានសិង្ហបុរី ឬមួយភាគបីនៃមូលនិធិដែលបានក្លែងបន្លំ ដើម្បីចំណាយសម្រាប់ របៀបរស់នៅដ៏ប្រណីតរបស់លោក។

ព្រះរាជអាជ្ញាបានបញ្ជាក់ថា លោកបានចំណាយប្រាក់ ២០ លានសិង្ហបុរី លើអចលនទ្រព្យចំនួន ៤ ចំណាយ ៥លានសិង្ហបុរីលើការងារសិល្បៈ និងបានទិញរថយន្តប្រណិតមួយចំនួនរួមមាន Porsche 911 GT3, Rolls-Royce Phantom, Lamborghini Aventador SV J និង Aston Martin Rapide ៕

Most Popular

To Top