ឥណ្ឌូណេស៊ី ៖ ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) លោក Erick Thohir បាននិយាយថា ប្រធាន Prabowo Subianto បានលើកឡើងពីលទ្ធភាព នៃការបង្កើនមូលនិធិថវិការដ្ឋ ដល់ការអភិវឌ្ឍន៍បាល់ទាត់ក្នុងប្រទេសពី ១២៩ ពាន់លានឥណ្ឌូនេស៊ី ដល់ជាង ២០០ពាន់លានឥណ្ឌូនេស៊ី ស្មើនឹង ១២ .៩ លានដុល្លារអាមេរិក យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express ។
មូលនិធិនេះត្រូវបានប្រើប្រាស់ សម្រាប់កម្មវិធីរយៈពេលវែង រួមទាំងវគ្គជម្រុះ Asian Cup និងឆ្ពោះទៅ World Cup ព្រមទាំងការអភិវឌ្ឍន៍បាល់ទាត់ក្នុងស្រុកផងដែរ។ PSSI ក៏កំពុងបើកកិច្ចសហប្រតិបត្តិការ យ៉ាងទូលំទូលាយជាមួយភាគីឯកជន ដើម្បីគាំទ្រតម្រូវការថវិកា ក្នុងការអភិវឌ្ឍន៍បាល់ទាត់ក្នុងស្រុក។
បច្ចុប្បន្ន ពួកគេបានសហការជាមួយម្ចាស់ឧបត្ថម្ភឯកជន ចំនួន១៩ ដែលគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី។ ក្រៅពីការគាំទ្រពីរដ្ឋាភិបាល និងភាគីឯកជនជាអ្នកឧបត្ថម្ភ ប្រធាន PSSI បានសង្កត់ធ្ងន់លើតម្រូវការការគាំទ្រ ពីសហគមន៍ រួមទាំងការទិញសំបុត្រប្រកួត៕