អ្នកតារាសាស្រ្តមានយោបល់ថា ដំណើរភ្លឺភ្លឹបភ្លែតរបស់តារាមួយដួងដែលត្រូវបានជនជាតិអេហ្ស៊ីបបុរាណស្កាល់ថាជា”the Demon ឬទេវតា” ប្រហែលគ្រាន់ជាការឆ្លុះបញ្ចាំងនៃដំណើរប្រែប្រួលរបស់តារាតែប៉ុណ្ណោះ។
ជនជាតិអាហ្ស៊ីបបុរាណបានសសេរប្រតិទិនដែលបានដៅអំពីថ្ងៃសំណាង នឹងថ្ងៃសយដោយយោងទៅតាមតារាសា្រស្រ្តទាំងអស់នោះ។ ការទស្សទាយន៏ទាំងអស់នេះត្រូវបានពឹងផ្អឹកទៅលើព្រឹត្តិការណ៏នៃតារាសាស្រ្ត និង ទេវកថាវិទ្យាដែលបានជះឥទ្ធិពលលើជីវិតរស់នៅប្រចាំរបស់មនុស្សលោក។
ប្រតិទិនដែលត្រូវបានគេថែរក្សាទុកបានល្អបំផុតនោះ គឺប្រតិទិនCairo ដែលជាឯកសារដើមនៅចន្លោះឆ្នាំ១១៦៣ និង ១២៧១មុន គ.ស ដែលថ្ងៃនីមួយៗត្រូវបានផ្តោតទៅលើសំណាងល្អ ឬសំណាងអាក្រក់ ព្រមទាំងមានរូបតួអង្គនៃទេវកថានីមួយៗផងដែរ។
ក្រុមអ្នកតារាសាស្រ្តនៅឯមហាវិទ្យាល័យ Helsinki ប៉ែកខាងអឺរ៉ុប បានធ្វើការស្រាវជ្រាវកាលពីលើកមុនថា ថ្ងៃដែលនាំសំណាងខ្លះអាចកើតឡើងផ្ទួនៗគ្នាដោយសារតែវាមានទំនាក់ទំនងជាមួយគន្លងចន្ទគតិ។
ដោយ៖ ហង្ស សុបញ្ញា