អាមេរិក ៖ នេះយោងតាមការ ចេញផ្សាយពីគេហទំព័រ Scmp បានប្រាប់ឲ្យដឹងថា សេវាកម្ម Cloud របស់ក្រុមហ៊ុន Amazon.com កាលពីថ្ងៃអង្គារ បានបង្ហាញម៉ាស៊ីន បម្រើមជ្ឈមណ្ឌលទិន្នន័យថ្មី ដែលផ្ទុកទៅដោយបន្ទះឈីប ឆ្លាតវៃសិប្បនិម្មិត (AI) ផ្ទាល់របស់ខ្លួន នឹងប្រកួតប្រជែងជាមួយ Nvidia ដោយ Apple នឹងមកធ្វើជាអតិថិជន ដើម្បីប្រើប្រាស់វា។
នាយកប្រតិបត្តិ Apple លោក Benoit Dupin ក៏បាននិយាយថា ម៉ាស៊ីនមេថ្មី ផ្អែកលើបន្ទះឈីប Trainium2 របស់ Amazon Web Services (AWS) ចំនួន ៦៤ នឹងត្រូវបានភ្ជាប់ជាមួយគ្នានៅលើកុំព្យូទ័រទំនើបដ៏ធំដែលមានបន្ទះឈីបរាប់រយរាប់ពាន់ ដោយមានជំនួយពី AI start-up Anthropic នឹងក្លាយជាឧបករណ៍ដំបូងគេដែលត្រូវប្រើ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple កំពុងប្រើប្រាស់បន្ទះឈីប Trainium2 ។
ជាមួយនឹងចំណែកទីផ្សារច្រើនជាង ៧០ ភាគរយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia គ្រប់គ្រងការលក់បន្ទះឈីប AI ហើយគូប្រជែងឧស្សាហកម្មបន្ទះឈីប ប្រពៃណីដូចជា Advanced Micro Devices កំពុងប្រញាប់ប្រញាល់តាមទាន់៕