ទោះបីគ្រាប់ស្វាយចន្ទី គឺជាគ្រាប់ធញ្ញជាតិ មួយប្រភេទដែលមានជាតិ សសៃទាបក៏ពិតមែន ប៉ុន្តែវាមានផ្ទុកនូវវីតាមីន, ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ចាំបាច់សម្រាប់សុខភាព រាងកាយជាច្រើន។
១. ទប់ស្កាត់ជំងឺមហារីក
គ្រាប់ស្វាយចន្ទី គឺមានផ្ទុកសារធាតុ proanthocyanidins ជួយរឹតបន្តឹងការរីកលូតលាស់នៃកោសិកាមហារីក និងដុំសាច់។ លើសពីនេះទៅទៀត គ្រាប់ស្វាយចន្ទី ក៏ជាប្រភពដ៏ប្រសើរ នៃជាតិទង់ដែង ដែលជួយកម្ចាត់រ៉ាឌីកាល់ សេរីពីរាងកាយផងដែរ។
២. ពង្រឹងសុខភាពឆ្អឹង
គ្រាប់ស្វាយចន្ទី ជួយធ្វើឲ្យឆ្អឹងរក្សាបាននូវភាពរឹងមាំល្អប្រសើរ ។ នេះក៏ព្រោះតែគ្រាប់ស្ទាយចន្ទី គឺមានផ្ទុកនូវជាតិ ម៉ាញ៉េស្យូម, ប៉ូតាស្យូម និងកាល់ស្យូម ដែលជាប្រភពដ៏ល្អបំផុត នៃសុខភាពឆ្អឹងល្អរឹងមាំ ។
៣. ជួយក្នុងការសម្រកទម្ងន់
ទោះបីជាគ្រាប់ស្វាយចន្ទីមានផ្ទុកជាតិខ្លាញ់ខ្ពស់ ប៉ុន្តែជាតិខ្លាញ់ដែលវាមានផ្ទុក គឺជាប្រភេទនៃជាតិខ្លាញ់ល្អ។ ការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញឲ្យដឹងថា អ្នកដែលទទួលទានគ្រាប់ធញ្ញជាតិយ៉ាងហោចណាស់ ២ ដង ក្នុងមួយសប្តាហ៍ ហាក់ដូចជាមិនឡើងទម្ងន់ឡើយ បើធៀបទៅនឹងអ្នក ដែលមិនទទួលទាន។ ដូច្នេះចូរបន្ថែមគ្រាប់ស្វាយចន្ទី ចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ។ ទោះជាយ៉ាងណា អ្នកគួរបរិភោគវាក្នុងកម្រិតមធ្យមបែបជាអាហារសម្រន់។
៤. បង្កើនសុខភាពបេះដូង
គ្រាប់ស្វាយចន្ទី អាចជួយពង្រឹងបង្កើន សុខភាពបេះដូងរបស់អ្នកបានយ៉ាងប្រសើរ។ វាមានផ្ទុកនូវជាតិអាស៊ីត oleic ដែលជាអាស៊ីតប្រភេទតែមួយដែលមានក្នុងប្រេងអូលីវ។ អាស៊ីត oleic ជួយកាត់បន្ថយកម្រិតជាតិខ្លាញ់គ្លីសេរីដ ដែលជាតិខ្លាញ់នេះច្រើនផ្សារភ្ជាប់ជាមួយការចាប់ផ្ដើមកើតមានជំងឺបេះដូង។ លើសពីនេះទៅទៀត គ្រាប់ស្វាយចន្ទី គឺជាប្រភេទគ្រាប់ធញ្ញជាតិ គ្មានផ្ទុកជាតិកូឡេស្តេរ៉ូល ប៉ុន្តែមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយក្នុងការទប់ស្កាត់ ជំងឺសសៃឈាមបេះដូង។
៥. សុខភាពឈាម
ជាតិទង់ដែក និងជាតិដែក ដែលមានផ្ទុកនៅក្នុងគ្រាប់ស្វាយចន្ទី ធ្វើការរួមគ្នាជួយរាងកាយបង្កើត និងប្រើប្រាស់កោសិកា ឈាមក្រហម។ ដំណើរការនេះជួយសសៃឈាម, សសៃប្រសាទ, ប្រព័ន្ធភាពស៊ាំ និងឆ្អឹង ឲ្យរក្សាបាននូវសុខភាពល្អរឹងមាំ ក៏ដូចជាដំណើរការមុខងារបានត្រឹមត្រូវ ៕
ដឹងទេថា គ្រាប់ស្វាយចន្ទី អាចផ្ដល់អត្ថប្រយោជន៍ ចំពោះសុខភាពច្រើន ជាងអ្នកធ្លាប់បានគិត
By
Posted on