អាមេរិក៖នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ Scmp បានប្រាប់ឲ្យដឹងថា TikTok បានបង្កើនការលក់ទិញ ទំនិញនៅសហរដ្ឋអាមេរិក ៣ ដងដល់ជាង ១០០ លានដុល្លារ អាមេរិកនៅថ្ងៃ Black Friday ដែលជាសញ្ញានៃការកើន ឡើងប្រជាប្រិយភាព របស់កម្មវិធី បើទោះបីជាមានការហាមឃាត់ កំពុងកើនឡើងក៏ដោយ។
ក្រុមហ៊ុនបាននិយាយថា TikTok Shop ជាមុខងារ E-commerce របស់កម្មវិធីក៏បាន ទាក់ទាញអ្នកដើរ ទិញឥវ៉ាន់ប្រចាំឆ្នាំកើនឡើង ១៦៥ ភាគរយសម្រាប់រយៈពេលពីរថ្ងៃរវាង Black Friday និង Cyber Monday។ TikTok បាននិយាយថា មានការចូលមើលច្រើនជាង៧ ពាន់លាន នៃការបង្ហោះដែលរួមបញ្ចូល hashtags #tiktokshopblackfriday ឬ #tiktokshopcybermonday ។
ការជំរុញការលក់កើតឡើង នៅពេលកម្មវិធីប្រឈមនឹងការបិទ ដ៏មានសក្តានុពលក្នុង ខែមករាក្រោមច្បាប់ថ្មី ដែលចុះហត្ថលេខាដោយប្រធានាធិបតីលោក Joe Biden ។ សមាជិកសភាព្រួយបារម្ភថា TikTok ជាកម្មសិទ្ធិរបស់ ByteDance របស់ប្រទេសចិន បង្កការគំរាមកំហែងសន្តិសុខជាតិដល់អ្នកប្រើប្រាស់អាមេរិក៕