វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារា TikTok ដែលមាន ប្រជាប្រិយបំផុត នៅទីក្រុងហូជីមិញ ក្នុងប្រទេសវៀតណាមត្រូវបានប៉ូលីស ចោទប្រកាន់ពីបទប្រមាថ វីរបុរសជាតិ បន្ទាប់ពីបង្ហោះវីដេអូដែលនិយាយ អំពីប្រធានហូជីមិញ។
លោក Pham Duc Tuan ដែលមានឆានែល TikTok មានឈ្មោះថា “Tuan Khong Can” និងពីមុន “No O No” ត្រូវបានផាកពិន័យចំនួន ៣០ លានដុង (១,១៨១ ដុល្លារ) ដោយនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងកាលពីថ្ងៃព្រហស្បតិ៍។ លោក Tuan ត្រូវបានគេរកឃើញថា បានប្រព្រឹត្តិល្មើសនឹងការប្រមាថ មេដឹកនាំជាតិ និងវីរៈជន ប៉ុន្តែអាកប្បកិរិយា របស់លោកមិនធ្ងន់ធ្ងរគ្រប់គ្រាន់ ដើម្បីក្លាយជាបទល្មើស ព្រហ្មទណ្ឌនោះទេ។
លោកបានបង្ហោះវីដេអូ ជាច្រើន នៅលើ TikTok ដែលលោកនឹងសួរមនុស្ស ដែលពួកគេនឹងជ្រើសរើស រវាងលោក ប្រធានហូជីមិញ និងតារាល្បីៗ ផ្សេងទៀត។ តាំងពីពេលនោះមក លោក Tuan បានលុបវីដេអូ ដែលមានខ្លឹមសារបំពាន ។
កាលពីមុនក្នុងឆ្នាំ ២០២២ លោក Tuan ក៏ត្រូវបានពិន័យ ជាប្រាក់ចំនួន ៧.៥ លានដុង ដោយនាយកដ្ឋាន ព័ត៌មានទីក្រុង ហូជីមិញ សម្រាប់ការបង្ហោះវីដេអូ ដែលមានខ្លឹមសារចម្រូងចម្រាស ៕