យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹបយក្សអេស្បាញ Real Madrid លោក Carlo Ancelotti បានសារភាពនិងពន្យល់ថា ហេតុអ្វីបានជាកីឡាករ Arda Guler និង Endricks មិនសូវបានចូលរួមប្រកួតឲ្យក្រុម។
លោបានលើកឡើងដំបូងថា លោកមិនមានយុទ្ធសាស្ត្រ ឬចំណូលចិត្តក្នុងការទុកចោលកីឡាករវ័យក្មេងនោះទេ ប៉ុន្តែបញ្ជាក់ថាកីឡាករវ័យក្មេង ត្រូវការហ្វឹកហាត់ច្រើនជាងនេះ។
យ៉ាងណាក្តីលោក Ancelotti កីឡាករទាំងពីរមិនស្ថិតនៅក្នុងផែនការលក់ចេញឡើយពីព្រោះថានៅថ្ងៃខាងមុខពួកគេនឹងក្លាយទៅជាស្នូលសំខាន់ដែលត្រូវបង្ហាញខ្លួនញឺកញាប់។
លោកបានពោលបែបនេះថា៖ Endrik នឹងបន្តរស់នៅទីនេះ ដូចទៅនឹង Guler ដែរ ។ ពួកគេចាំបាច់ត្រូវការ ពេលវេលាប្រកួតច្រើនទៀត ប៉ុន្តែខ្ញុំមិនទាន់អាចដាក់ឲ្យគេលេងបានភ្លាមៗនោះទេ ៕
ប្រែសម្រួល៖ស៊ុនលី