កីឡា

Angkor Wat Indochine Marathon ២០២៤ ធ្វើឡើងថ្ងៃទី២២ ខែធ្នូនៅបរិវេណ ប្រាសាទអង្គរវត្តកម្ពុជា ខេត្តសៀមរាប

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៤ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង អគ្គលេខាធិការ NOCC លោក ប៉ែន វុទ្ធី អនុប្រធានសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រចិត្ត និងគណៈកម្មាធិការ រៀបចំព្រឹត្តិការណ៍បានអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍ការរត់ប្រណាំងម៉ារ៉ាតុង អន្តរជាតិ ឥណ្ឌូចិន “Angkor Wat Indochine Marathon ២០២៤” ដែលប្រព្រឹត្តទៅនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណប្រាសាទ អង្គរវត្តកម្ពុជាក្នុងខេត្តសៀមរាប ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ Angkor Wat Indochine Marathon ២០២៤ រៀបចំឡើង ដោយសហព័ន្ធអត្តពលកម្មវៀតណាម សហការជាមួយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) និងសហព័ន្ធអត្តពលកម្មឡាវ និងក្រុមឧស្សាហកម្ម និងទូរគមនាគមន៍យោធាវៀតណាម (Viettel Group) ដែលប្រព្រឹត្តឡើងនៅខេត្តសៀមរាប ប្រទេសកម្ពុជា ដើម្បីជួយឲ្យអត្តពលិក ទទួលបានលទ្ធផលល្អ និងទទួលបានបទពិសោធន៍ ដ៏អស្ចារ្យដែលមិនអាចបំភ្លេចបាន នោះគឺប្រាសាទអង្គរវត្ត ជាបេតិកភណ្ឌពិភពលោក ។

អគ្គលេខាធិការ NOCC បានបញ្ជាក់ថា នៅប្រាសាទអង្គរវត្ត អ្នកចូលរួមក៏ នឹងមានឱកាសស្វែងយល់ពីវប្បធម៌ និងជីវិតរស់នៅរបស់ប្រជាជនក្នុងតំបន់ និងស្វែងយល់ពីស្ថាបត្យកម្ម ដ៏វិសេសវិសាល ដែលជាសំណង់បូជនីយដ្ឋាន សាសនាដ៏ធំបំផុតរបស់ពិភពលោកដោយមានប្រាសាទជាង ១,០០០ ក្នុងនោះមានកន្លែងដែលមិនគួររំលងគឺ អង្គរធំ ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ភ្នំគូលែន ភូមិបណ្តែតទឹកលើបឹងទន្លេសាប ផ្សាររាត្រីសៀមរាប ។

Angkor Wat Indochine Marathon សន្យាថានឹងក្លាយជាព្រឹត្តិការណ៍ដ៏គួរឲ្យរំភើបមួយ ទាក់ទងនឹងជំនាញទាំង ប្រភេទកម្រិតខ្ពស់ និងប្រភេទស្ម័គ្រចិត្ត ។ ក្នុងប្រភេទកម្រិតខ្ពស់ ក្រៅពីអត្តពលិកមកពីក្រុមអត្តពលិកជាតិកម្ពុជា ក៏មានការបញ្ជាក់ពីក្រុមអត្តពលិកឡាវ និងក្រុមអត្តពលិកជាតិ វៀតណាមផងដែរ។ កីឡាករ Nguyen Thi Oanh, Nguyen Trung Cuong – ម្ចាស់ជើងឯកវិញ្ញាសារត់ចម្ងាយ ២១ គីឡូម៉ែត្រនៅទីក្រុងហាណូយ និង Nguyen Van Lai បានបង្កើតការប្រណាំងដ៏រំភើបជាមួយ Hoang Nguyen Thanh ក្នុងវគ្គរត់ម៉ារ៉ាតុងពេញលេញ Viettel Marathon Hanoi – Vietnam 2024 បន្តចូលរួមប្រកួតប្រជែង ជាមួយអត្តពលិកពីប្រទេសកម្ពុជា និងឡាវ ។

បន្ថែមពីលើប្រព័ន្ធទំនើប Angkor Wat Indochine Marathon កំពុងទទួលបានការចាប់អារម្មណ៍ និងស្វាគមន៍ពីសហគមន៍រត់ប្រណាំងកម្ពុជា វៀតណាម ឡាវ និងអន្តរជាតិ។ ការរត់នេះត្រូវគេរំពឹងថា នឹងស្វាគមន៍អត្តពលិក ចំនួន 9,000 នាក់ ដើម្បីចូលរួមក្នុងការរត់ និងស្វែងយល់ពីប្រាសាទបុរាណ ដ៏ល្បីល្បាញដែលត្រូវបានចាត់ថ្នាក់ជាតំបន់ បេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ ។

លោក វ៉ាត់ ចំរើន បានបន្ថែមទៀងថា Angkor Wat Indochine Marathon (សៀមរាប ប្រទេសកម្ពុជា ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ បន្ទាប់ពីជោគជ័យ នៃដំណាក់កាលទាំងពីរ នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ និងហាណូយ ប្រទេសវៀតណាម ព្រឹត្តិការណ៍ Viettel Marathon នៅប្រាសាទអង្គរវត្ត ប្រទេសកម្ពុជាត្រូវបានគេរំពឹងថា នឹងស្វាគមន៍អត្តពលិកចំនួន ៩០០០នាក់ មកពីជុំវិញពិភពលោកចូលរួមក្នុងនោះ មានកីឡាករអត្តពលកម្មមកពីប្រទេសនានាក្នុងតំបន់៕

Most Popular

To Top