យោងតាមការចេញផ្សាយរបស់ The Goal កីឡាករខ្សែប្រយុទ្ធបារាំង Kylian Mbappe ត្រូវបានបង្ខំចិត្តដើរចេញ ពីតារាងនៅតង់ទី១ បន្ទាប់ពីបានស៊ុតបញ្ចូលទីបាន១គ្រាប់ ជួយឲ្យក្រុម Real Madrid យកឈ្នះ Atalanta កាលពីយប់មិញ ។
លទ្ធផល៣ទល់នឹង២ប៉ុន្តែ Mbappe អាចជួយស៊ុតបញ្ចូលទីបានតែ១គ្រាប់ដំបូងប៉ុណ្ណោះនៅនាទីទី១០និងបន្តបន្ទាប់រកបានដោយ Bellingham និង Vinicius Jr. ខណៈដែល Atalanta តាមវិញបានតែ២គ្រាប់ប៉ុណ្ណោះ។
លទ្ធផល៣ទល់នឹង២នៅក្នុងព្រឹត្តិការណ៍ Champions League យប់មិញបានធ្វើឲ្យមានការព្រួយបារម្ភ អំពីទំរង់លេងរបស់ក្រុមផង ខណៈដែលយកឈ្នះទាំងប្រផិតប្រផោយ ប៉ុន្តែបញ្ហាធំនោះគឺស្ថានភាពរបួស របស់កីឡាករខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះ ។
Mbappe នឹងឈានចូលវ័យ២៦ឆ្នាំនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយក៏ជាប់ឈ្មោះជាកីឡាករ ដែលមានវ៧យក្មេងបំផុត ជាងគេទី២ដែលអាចរកគ្រាប់បាល់នៅ Champions League បានច្រើនដល់ទី៥០ផងដែរបន្ទាប់ពីកីឡាករ Messi ដែលធ្លាប់ធ្វើបានកាលពីឆ្នាំ២០១២ ៕
ប្រែសម្រួល៖ស៊ុនលី