សេអ៊ូល៖ នៅព្រឹកថ្ងៃពុធនេះ តុលាការរបស់ប្រទេសកូរ៉េខាងត្បូង បានចេញដីកាចាប់ខ្លួនលោក Kim Yong-hyun អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលត្រូវបានចោទប្រកាន់ថា បានស្នើច្បាប់អាជ្ញាសឹកកាលពីសប្តាហ៍មុន ទៅកាន់លោកប្រធានាធិបតី Yoon Suk-yeol ពីបទចោទប្រកាន់ថា ជារឿងក្បត់ជាតិ ។
តុលាការកណ្តាលក្រុងសេអ៊ូល បានផ្តល់សំណើរបស់អយ្យការក្នុងការចាប់ខ្លួនលោក Kim ដោយបានលើកឡើងថា មានការព្រួយបារម្ភថា លោកនឹងបំផ្លាញភស្តុតាងចោលទំាងអស់ ។
លោក Kim ត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងបេសកកម្មដ៏សំខាន់មួយនៅក្នុងអំឡុងពេលនៃការបះបោរ ដែលបង្កឡើងដោយការប្រកាសរបស់លោក Yoon អំពីច្បាប់អាជ្ញាសឹកជាបន្ទាន់កាលពីយប់ថ្ងៃទី៣ ខែធ្នូ ដែលត្រូវបានសភាជាតិលុបចោលនៅប៉ុន្មានម៉ោងក្រោយមក ។
អតីតប្រធានមេធាវីការពារក្តីបានលុបចោលសវនាការរបស់តុលាការ ដើម្បីពិនិត្យមើលដីកាចាប់ខ្លួន ដែលនៅក្នុងសេចក្តីរាយការណ៍មកថា ព្រះរាជអាជ្ញាបានប្រកាសលោក Yoon ថា ជា “មេដឹកនាំ” នៃ “ការបះបោរ” ។
ប្រសិនបើត្រូវបានកាត់ទោសពីបទក្បត់ជាតិមែននោះ លោក Kim នឹងប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ឬកាត់ទោសប្រហារជីវិត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា