តូក្យូ ៖ ក្រុមហ៊ុន Honda Motor Co បាននិយាយ កាលពីថ្ងៃពុធថា ខ្លួននឹងលុបចោលទំនាក់ទំនង ជាមួយក្រុមហ៊ុន General Motors Co សម្រាប់ការបណ្តាក់ទុនរួមគ្នា ជាមួយតាក់ស៊ី បើកបរដោយខ្លួនឯង បន្ទាប់ពីក្រុមហ៊ុនផលិត រថយន្តរបស់អាមេរិក បានគូសបញ្ជាក់អំពីផែនការរបស់ខ្លួន ក្នុងការដកខ្លួនចេញពីការ អភិវឌ្ឍន៍តាក់ស៊ីបើកបរដោយស្វយ័ត។
ក្រុមហ៊ុន GM បាននិយាយក្នុងការចេញផ្សាយ កាលពីថ្ងៃអង្គារថា ខ្លួននឹងមិនបែងចែកមូលនិធិ សម្រាប់ការអភិវឌ្ឍន៍ តាក់ស៊ីបើកបរដោយស្វយ័តទៀតឡើយ ដោយលើកឡើងពីពេលវេលា និងធនធានដ៏ច្រើន ដែលនឹងត្រូវការដើម្បីពង្រីកអាជីវកម្ម និងសម្ពាធ នៃទីផ្សារប្រកួតប្រជែងកាន់តែខ្លាំង ។
ក្រុមហ៊ុនផលិតរថយន្តទាំង ២ បានគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការ នៅក្រុមហ៊ុន តាក់ស៊ីនៅទីក្រុងតូក្យូក្នុងឆ្នាំ ២០២៦ ដោយប្រើរថយន្តបើកបរដោយខ្លួនឯង ត្រូវបានចាត់ថ្នាក់ជាយានជំនិះ ស្វ័យប្រវត្តិកម្រិតទី ៤ ដែលជាកម្រិតខ្ពស់បំផុតទី២ ក្នុងចំណោមមាត្រដ្ឋាន ៥ សម្រាប់បច្ចេកវិទ្យា ។ កម្រិតទី ៤ មានន័យថា យានជំនិះត្រូវបានស្វ័យប្រវត្តិយ៉ាង ពេញលេញនៅក្រោមលក្ខខណ្ឌជាក់លាក់ ។
ក្រុមហ៊ុន Honda នឹងលក់ភាគហ៊ុនរបស់ខ្លួនក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ GM ដែលទទួលបន្ទុកអាជីវកម្មតាក់ស៊ីបើកបរដោយស្វយ័ត ទៅឲ្យក្រុមហ៊ុនផលិត រថយន្តរបស់សហរដ្ឋអាមេរិក។ ប្រទេសជប៉ុនបាននឹងកំពុង ធ្លាក់ពីក្រោយប្រទេសផ្សេងទៀត ដូចជាអាមេរិក និងប្រទេសចិនក្នុងការណែនាំរថយន្តតាក់ស៊ី បើកបរដោយស្វយ័ត។ ចំពេល ចំនួនប្រជាជនធ្លាក់ចុះ ប្រទេសនេះក៏កំពុងជួបបញ្ហាកង្វះ អ្នកបើកបរក្នុងវិស័យដឹកជញ្ជូនផងដែរ ៕
