យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបនៅលីគកំពូលអាហ្សង់ទីន Boca Juniors បានដាក់ក្តីសង្ឃឹមថា នឹងអាចនាំយកវត្តមាន កីឡាករខ្សែការពារជើងចាស់ Sergio Ramos មករួមក្លឹបឲ្យបាននៅ ខែមករានេះ។
កីឡាករសញ្ជាតិ អេស្បាញរូបនេះ នៅមិនទាន់មានក្លឹបលេងនៅឡើយទេ ចាប់តាំងតែចុងបញ្ចប់រដូវកាល មុនបន្ទាប់ពីបានចាកចេញពីក្លឹប Sevilla ដោយបញ្ចប់កុងត្រា ។
គាត់បានទទួលរងនូវព័ត៌មាន ចចាមអារ៉ាមជាច្រើន បូករួមទាំងការវិល ត្រឡប់ទៅកាន់ក្លឹបចាស់ Real Madrid ផងដែរក្នុងគ្រាដែលកីឡាករខ្សែ ការពារជួរមុខបច្ចុប្បន្ន Eder Militao កំពុងទទួលរងរបួស។
កីឡាករវ័យ៣៨ឆ្នាំរូបនេះ នឹងអាចវិលត្រឡប់មករកទីលានវិញ នៅឆ្នាំ២០២៥ជាមួយនឹងក្លឹប Boca Junoirsគឺជាជម្រើសថ្មី នៅពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី