ព័ត៌មានអន្តរជាតិ

ប៉ូលិសវៀតណាម និងឡាវចុះបង្ក្រាប ការទីតាំងជួញដូរមនុស្ស និងបង្ខំមនុស្សស្រី ឲ្យធ្វើពេស្យាចារ

VN Express

វៀតណាម៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលិសវៀតណាម និងឡាវបានដាក់ជនជាតិចិន ២នាក់ និងវៀតណាម ៤នាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេត សម្រាប់ការជាប់ពាក់ព័ន្ធសក្តានុពលរបស់ពួកគេជាមួយក្រុមជួញដូរមនុស្ស ដែលបង្ខំស្ត្រីឲ្យធ្វើពេស្យាកម្ម។

ក្រសួងសន្តិសុខសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ប៉ូលីសកំពុងស៊ើប អង្កេតនាង Phan Thi Nguyet Mai អាយុ ៣៣ ឆ្នាំ និងលោក Luong Van Dung អាយុ ៣៥ ឆ្នាំពីបទជួញដូរមនុស្សអាយុក្រោម ១៦ ឆ្នាំ។ ប៉ូលិសឡាវក៏បានដាក់ជនជាតិចិន២នាក់ និងវៀតណាម២នាក់ ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេត ពីបទជួញដូរ និងបង្ខំស្ត្រីឲ្យធ្វើពេស្យាកម្ម។

នៅចុងឆ្នាំ ២០២១ នាង Mai និងលោក Dung បានរស់នៅជាមួយគ្នានៅ Hung Yen។ លោក Dung ជាអ្នកគ្រប់គ្រងបុគ្គលិកនៅហាងខារ៉ាអូខេជាច្រើននៅពេលនោះ។ នៅដើមឆ្នាំ ២០២៣ អ្នកទាំង ២បានគ្រោងនាំស្ត្រីចូលទៅក្នុងប្រទេសឡាវ ដើម្បីពេស្យាចារ។ នាង Mai បានទៅឡាវ មុនគេដើម្បីរៀបចំខ្លួន ក្រោយមកនាងបានត្រឡប់ទៅប្រទេសវៀតណាមវិញ ហើយបានជ្រើស រើសស្ត្រីមកធ្វើការឲ្យលោក Dung ។

កាលពីខែមីនា នាង Mai និងលោក Dung បានជួលក្មេងស្រីអាយុ ១៥ ឆ្នាំម្នាក់ឲ្យធ្វើការនៅហាងខារ៉ាអូខេមួយក្នុងទីក្រុង Hung Yen។ ក្រោយមក នាង Mai បានបញ្ចុះបញ្ចូលនារីរង គ្រោះឲ្យមកប្រទេសឡាវ ដើម្បីធ្វើការជានារីបម្រើហាងខារ៉ាអូខេ។

នៅថ្ងៃទី ២៥ ខែមីនា នាង Mai បាននាំក្មេងស្រី ២ នាក់ ទៅប្រទេសឡាវដោយប្រគល់ឲ្យស្ត្រីនៅខេត្ត Luangnamtha ប្រទេសឡាវ។ នារីទាំងនោះត្រូវបង្ខំ ឲ្យធ្វើពេស្យាចារបម្រើអតិថិជន ជនជាតិចិនតាំងពីល្ងាចរហូតដល់ព្រឹកបន្ទាប់។ ក្រោយពីរងការកេងប្រវ័ញ្ចអស់រយៈពេល២សប្តាហ៍ ក្មេងស្រីម្នាក់បានរត់គេចខ្លួន ត្រឡប់ទៅប្រទេសវៀតណាមវិញ ហើយបានជូនដំណឹងដល់អាជ្ញាធរ ពីអ្វីដែលបានកើតឡើង។

ប៉ូលីសកាលពីថ្ងៃទី ១១ ខែកញ្ញាបានគ្រប់គ្រង ជួយសង្គ្រោះជនរងគ្រោះ ៥ នាក់ដែលស្ថិតនៅក្រោមការកេងប្រវ័ញ្ចនៅហាងខារ៉ាអូខេ គ្រប់គ្រងដោយនាង Mai និងលោក Dung  បន្ទាប់មក ប៉ូលិសវៀតណាម និងឡាវ បានសហការគ្នាចាប់ខ្លួនជនសង្ស័យជាច្រើននាក់ ពីបទបង្ខំស្ត្រីទាំងនេះឲ្យធ្វើពេស្យាកម្ម៕

Most Popular

To Top