ឥណ្ឌូណេស៊ី ៖ ក្រុមបាល់ទាត់ជម្រើសជាតិឡាវ បានប្រកួតស្មើក្រុមបាល់ទាត់ជម្រើសឥណ្ឌូណេស៊ី លទ្ធផល ៣-៣ ក្នុងវគ្គចែកពូលការប្រកួត ASEAN Cup កាលពីយប់ថ្ងៃព្រហស្បតិ៍ បានបង្កើតកំណត់ត្រាថ្មី ជាច្រើននៃការប្រកួត រួមទាំងកីឡាករក្មេងបំផុតដែលស៊ុតបញ្ចូលទី បានលឿនបំផុតចំនួន ៤ គ្រាប់ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។
នៅនាទីទី៩ កីឡាករ Phousomboun Panyavong បានស៊ុតបញ្ចូលទីឲ្យឡាវ ដែលធ្វើឲ្យកីឡាកររូបនេះ ក្លាយជាកីឡាករក្មេងបំផុតដែលស៊ុតបញ្ចូលទីក្នុងពានរង្វាន់ ASEAN Cup (អតីត AFF Cup) នៅអាយុ ១៧ ឆ្នាំ៥ ខែ និង ២២ ថ្ងៃ។ កំណត់ត្រាពីមុន ដោយកីឡាករ Marselino Ferdinan មានអាយុ ១៨ ឆ្នាំ ៣ ខែ និង ២៤ថ្ងៃនៅពេលរូបគេ បានស៊ុតបញ្ចូលទីគ្រាប់ចុងក្រោយ សម្រាប់ឥណ្ឌូនេស៊ីទល់នឹងហ្វីលីពីន ក្នុងវគ្គចែកពូលឆ្នាំ ២០២២។
កីឡាករ Ferdinan បានចូលលេងក្នុងការប្រកួតនេះផងដែរ ប៉ុន្តែត្រូវបានបណ្តេញចេញនៅនាទីទី ៦៩ បន្ទាប់ពីទទួលបានកាតលឿងទី២។ ក្រោយរកបានគ្រាប់បាល់របស់កីឡាករ Panyavong កីឡាករ Kadek Arel បានតាមស្មើឲ្យឥណ្ឌូនេស៊ីនៅនាទីទី ១២ តែសម្រាប់កីឡាករ Phathana Phommathep ជួយឲ្យឡាវនាំមុខមុនមួយនាទីក្រោយមក។ បន្ទាប់មក Muhammad Ferrarri បានតាមស្មើម្តងទៀតសម្រាប់ឥណ្ឌូនេស៊ីនៅនាទីទី ១៨ ជាគ្រាប់បាល់ចុងក្រោយនៃតង់ទីមួយ។
ការប្រកួតនេះបានបង្កើតកំណត់ត្រាថ្មី សម្រាប់ការស៊ុតបាល់បញ្ចូលទីលឿនបំផុត ក្នុងប្រវត្តិសាស្ត្រ ASEAN Cup ស៊ុតបញ្ចូលទីទាំងអស់ ក្នុងរយៈពេល១៨នាទី។ លើសពីនេះ វាបានកត់ត្រាគ្រាប់បាល់លឿនបំផុត ចំនួនបីដែលសម្រេចបានក្នុងរយៈពេលត្រឹមតែ ១៣ នាទី ពីរនាទីលឿន ជាងការទទួលជ័យជម្នះ ៤-១ របស់សិង្ហបុរីលើឡាវក្នុងវគ្គចែកពូលឆ្នាំ ១៩៩៨ ៕