យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Neymar កៀកជិតនិងត្រឡប់ មកកាន់ការប្រកួតវិញ ហើយក្រោយទទួល រងរបួសជាយូរមកហើយ ។
កីឡាកររូបនេះត្រូវបា នគេជឿជាក់ថា ចាប់ផ្តើមហ្វឹកហាត់វិញដោយខ្លួនឯង ហើយអាចនឹងវិលចូល ទីលានវិញឆាប់ៗ បំផុតឲ្យក្រុមបន្ទាប់ពីបាន ខកខានការប្រកួតជាច្រើន ក្នុងនោះការប្រកួតក្នុងលីគ កំពូលចំនួន៣ផងដែរ។
គួរឲ្យដឹងដែរថាក្នុងអំឡុងពេលរង របួសកីឡាកររូបនេះធ្លាប់បានលេចឬព័ត៌មានថា នឹងអាចចាកចេញពីលីគកំពូល របស់អារ៉ាប់នេះប៉ុន្តែយ៉ាងណាក្តីទាំងកីឡាករ និងភ្នាក់ងារកីឡាករ បានចេញមកបញ្ចាក់ច្បាស់ហើយថា នឹងមិនមានការដោះដូរណា មួយកើតឡើងនោះទេ។
Neymar ចាប់តាំងតែពីពេល បានផ្ទេរមកពីក្លឹបកំពូល បារាំង PSG មកគេតែងតែបានទទួលរង របួសជាប់ជានិច្ចហើយ ចុងក្រោយនេះមានព័ត៌មាន ចេញផ្សាយថានឹងអាចវិលត្រឡប់ទៅ កាន់ក្លឹបនៅប្រទេសស្រុកកំណើត Santos ទៀតផង៕
ប្រែសម្រួល៖ស៊ុនលី