ភ្នំពេញ៖ លោកស្រី អេមី អគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់កម្ពុជា បានមានប្រសាសន៍ថា សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាគ្រោងរៀបចំព្រឹត្តិការណ៍ការ ប្រកួតកីឡាកីឡាកាយវប្បកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំរបស់ខ្លួនដែលនឹងប្រព្រឹត្តិទៅក្នុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។
លោកស្រី អេមី អគ្គលេខាធិការបានបញ្ជាក់ថា សូមជូនដំណឹងផ្តល់កីឡាករ-កីឡាការិនី កីឡាកាយវប្បកម្មទាំងអស់នៅទូទាំងប្រទេសអាចចុះឈ្មោះជាមួយសហព័ន្ធកីឡាកាយវប្បកម្មនៅទីស្នាក់ការសហព័ន្ធ៖ ក្លិប រ៉ាវី អេមី ជឹម លើផ្សារសំណង់១២ (ផ្សារទំនើបជីបម៉ុង) ផ្លូវ២៦៥ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ការប្រកួតជើងឯកនេះជាចម្រាញ់ស្វែងរកកីឡាករ-កីឡាការិនីកីឡាកាយវប្បកម្មឆ្នើមកម្ពុជាត្រៀមការប្រកួតកីឡាកាយវប្បកម្មកម្រិតអន្តរជាតិនានារៀបចំដោយសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណអន្តរជាតិក្នុងឆ្នាំ២០២៥។
លោកស្រី អេមី បានបន្ថែមទៀតថា សហព័ន្ធក៏បានត្រៀមបើកវគ្គបណ្តុះបណ្តាលគ្រូ កីឡាកាយវប្បកម្ម ជំនាន់ទី៣ នាពេលនេះ ពិតជាមានសារសំខាន់ ក្នុងការពង្រឹង និងពង្រីក នូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍ វិស័យកីឡាកាយវប្បកម្ម នៅព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបាននូវលទ្ធផលល្អ សម្រាប់លោកគ្រូអ្នកគ្រូ និងកីឡាករ-កីឡាការិនីកាយវប្បកម្មកម្ពុជា មានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ចុះឈ្មោះ ។
លក្ខខណ្ឌចូលរៀន៖ លោកគ្រូអ្នកគ្រូ និងកីឡាករ-កីឡាការិនី ត្រូវចេះអាន និងសរសេរ ភាសាខ្មែរ ចេះអាន និងសរសេរភាសាអង់គ្លេស រៀនរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យពីចាប់ម៉ោង ០៩.៣០ព្រឹកដល់ម៉ោង ១២.០០ថ្ងៃត្រង់៕
ដោយ៖ លី ភីលីព