បច្ចេកវិទ្យា

Meta លុបគណនីចំនួន ២៤,០០០ ភ្ជាប់នឹងគ្រោងបោកប្រាស់នៅវៀតណាម សិង្ហបុរី ចំពេលមានការបង្ក្រាបការក្លែងបន្លំ

xinhua

វៀតណាម៖ ក្រុមហ៊ុនផ្សព្វផ្សាយសង្គមយក្សអាមេរិក Meta បានលុបការតភ្ជាប់គ្រោងបោកប្រាស់ជាង ២៤,០០០កណនី នៅប្រទេសវៀតណាម និងសិង្ហបុរី ដោយផ្តោតលើខ្លឹមសារក្លែងបន្លំ និងវេទិកាក្លែងក្លាយដែលក្លែងបន្លំ WhatsApp Facebook និង Instagram ជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងការក្លែងបន្លំជាសកល យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានលាតត្រដាងកាលពីថ្ងៃអង្គារថា មកទល់នឹងពេលនេះ វាបានលុបចេញនូវតំណភ្ជាប់ (URLs) ជាង ១៥,០០០ ជាមាតិកាក្លែងបន្លំនៅប្រទេសវៀតណាម និងច្រើនជាង ៩,០០០URLs ដែលក្លែងបន្លំ WhatsApp Facebook Meta Instagram Threads និង Reality Labs ក្នុងប្រទេសសិង្ហបុរី។

ក្រុមហ៊ុនបាននិយាយថា ការលុបចេញនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់ទូទាំងពិភពលោក។ លើសពីនេះ ក្រុមហ៊ុនបានចាត់វិធានការប្រឆាំងនឹងគណនីជាង ២លាន នៅទូទាំងវេទិការបស់ខ្លួនត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្ថាប័នបោកប្រាស់នៅប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ អារ៉ាប់រួម និងហ្វីលីពីន។

រួមជាមួយនឹងរដូវកាលទិញទំនិញបំណាច់ឆ្នាំ Meta ក៏បានចាប់ផ្តើមយុទ្ធនាការសកលមួយដើម្បីបង្កើនការយល់ដឹងអំពីការបោកប្រាស់តាមអ៊ីនធើណេត ដោយជួយអ្នកប្រើប្រាស់ភ្ជាប់អ៊ីនធើណេតប្រកបដោយសុវត្ថិភាព។ ឧបករណ៍សុវត្ថិភាពចុងក្រោយបំផុតរបស់វានៅលើ Facebook Marketplace, Instagram និង WhatsApp រួមបញ្ចូលការយល់ដឹងពីការស្រាវជ្រាវថ្មីស្តីពីការបោកប្រាស់ក្នុងរដូវវិស្សមកាល រួមជាមួយនឹងការធ្វើបច្ចុប្បន្នភាពលើវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងគេហទំព័រក្លែងបន្លំ។

ដោយធ្វើការជាមួយអ្នកស្រាវជ្រាវប្រភពបើកចំហនៅ Graphika Meta បានកំណត់នូវល្បិចបោកប្រាស់ទូទៅក្នុងអំឡុងរដូវវិស្សមកាល ហើយបានចាត់វិធានការរួមទាំងការទប់ស្កាត់គេហទំព័រក្លែងបន្លំ និងការលុបគណនីដែលពាក់ព័ន្ធចេញ។ វាបានព្រមានអំពីយុទ្ធសាស្ត្របោកប្រាស់ទូទៅ ដើម្បីប្រយ័ត្នចំពោះការរួមបញ្ចូលការបោកប្រាស់អំណោយបុណ្យណូអែល ការផ្តល់ជូនផ្សព្វផ្សាយក្លែងបន្លំជាមួយនឹងតម្លៃមិនអាចកាត់បាន និងកម្មវិធីបញ្ចុះតម្លៃក្លែងក្លាយ។

នេះបើយោងតាម Graphika ជាក្រុមហ៊ុនវិភាគបណ្តាញសង្គមរបស់អាមេរិកថា ប្រទេសវៀតណាម និន្នាការបោកប្រាស់ដែលលេចឡើងរួមមាន សំបុត្រធ្វើដំណើរថោកក្លែងក្លាយ ស្រោមសំបុត្រក្រហមអេឡិចត្រូនិចក្លែងក្លាយ និងការក្លែងបន្លំការបញ្ចុះតម្លៃអាហារ ៕

Most Popular

To Top