អាមេរិក៖ការបញ្ជាទិញ ទូរសព័្ទបត់ ស៊េរីថ្មីរបស់ក្រុមហ៊ុន Motorola តម្លៃ១,៤៩៩ ដុល្លាត្រូវពន្យារពេលច្រើនជាង ១០ ថ្ងៃ បន្ទាប់ពីការបើកដំណើរ ការជាផ្លូវការ នេះជាគឺការរុញច្រានម្តងទៀត ចំពេលមានតម្រូវការ មិនបានមើលឃើញ ទុកជាមុនបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
យោងតាមសេចក្តីរាយការណ៍របស់ The Vergeថា ក្រុមហ៊ុន Motorola កំពុងតែប្រាប់អតិថិជនដែលបានបញ្ជាទិញឧបករណ៍ថា ពួកគេនឹងមិនទទួលបានទូរស័ព្ទរហូតដល់ថ្ងៃទី ១៨ ខែកុម្ភៈ ដែលមានរយៈពេលជាង ១០ ថ្ងៃបន្ទាប់ពីការបង្ហាញខ្លួនជាផ្លូវការ។
នេះជាលើកទី ២ ហើយដែលទូរស័ព្ទត្រូវបានពន្យាពេល បន្ទាប់ពីក្រុមហ៊ុន Motorola ប្រកាសថា ការដាក់បង្ហាញជាផ្លូវការរបស់ខ្លួននឹងត្រូវរុញថយក្រោយវិញក្នុងរយៈពេលមួយខែ។ ទូរស័ព្ទពីមុនត្រូវបានគេគ្រោងនឹងចែកចាយនៅថ្ងៃទី ៦ ខែកុម្ភៈ។
ការលក់មុនសម្រាប់ឧបករណ៍ នេះ បានបើកនៅថ្ងៃទី ២៦ ខែមករាហើយអាចប្រើបានតែតាមរយៈ ក្រុមហ៊ុន Verizon ។ ខណៈពេល ក្រុមហ៊ុន Motorola បានលើកឡើងពីតម្រូវការ ដែលមិន បានរំពឹងទុកសម្រាប់ ឧបករណ៍នេះថា ជាមូលហេតុនៃការពន្យា ពេលឆ្លុះបញ្ចាំងពីទុក្ខវេទនារបស់ គូប្រជែង ធំបំផុតរបស់ Razr គឺ Galaxy Fold របស់ Samsung ។
ទូរសព័្ទបត់ស៊េរីថ្មីត្រូវបាន ពន្យារពេលច្រើនដងបន្ទាប់ពី មានបញ្ហាជាមួយនឹងការ បង្ហាញ របស់វាដែលបណ្តាល ឲ្យអេក្រង់របស់ វាខូចហើយក្នុងករណីខ្លះការបិទ អេក្រង់ទាំងស្រុង៕