យោងតាមការចេញផ្សាយរបស់ The Goal ក្លឹបបិសាចក្រហម Man UTD ក្រោមការដឹកនាំ របស់លោក Ruben Amorim ទំនងជានឹងត្រូវបង្ខំចិត្ត ក្នុងការលក់កីឡាករ ខ្សែប្រយុទ្ធ Marcus Rashford ហើយនៅខែមករានេះ។
ក្នុងនោះសូម្បីតែលោក Roy Keane ដែលជាវិរៈបុរសរបស់ក្លឹប ក៏បានលើកឡើងដែរ ៖ បច្ចុប្បន្នវត្តមានរបស់ Rashford មិនមែនជារឿងល្អ សម្រាប់គាត់ផ្ទាល់ឡើយ ។ ទំរង់លេងធ្លាក់ចុះខ្លាំង ហើយមិនសាកសម ទៅនឹងអ្វីដែលគ្រូបង្វឹកថ្មីលោក Amorim នោះទេ ។
លោកបន្តថា ៖ គ្រូបង្វឹកលោក Amorim អាចមើលឃើញចំណុចខ្វះខាត រួចមកហើយនៅពេល ធ្វើដំណើរមកដលទឹកដី Old Trafford ដំបូងមកម្ល៉េះ។
កាន់តែអាក្រក់បំផុត សម្រាប់កីឡាករ Rashford ត្រូវបានដាក់ឲ្យអង្គុយនៅកៅអី បម្រុងក្នុងការប្រកួតប៉ះជាមួយនឹង Man Cityចុងក្រោយនេះ ប៉ុន្តែក្រុមបែរជាបានទទួលជ័យជំនះ ដោយមិនមានអវត្តមាន កីឡាកររូបនេះទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី