ខេត្តកែប ៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីភាព ចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍ ការប្រកួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២៤ និងការប្រកួតកីឡាទ្រីយ៉ាត្លុងអន្តរជាតិលើកទី១ ខេត្តកែប ។
ក្រុមកីឡាទ្រីយ៉ាត្លុង មហាជន ដណ្តើមបានមេដាយមាសចំនួន ៤ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង សរុបមេដាយចំនួន ៦ គ្រឿងជាក្រុមដែលដណ្តើមបានជើងឯកប្រចាំឆ្នាំ២០២៤ ខណៈក្រុមកីឡាទ្រីយ៉ាត្លុង Susu Club ដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង សរុបមេដាយចំនួន ៤ គ្រឿង។
ចំណែកក្រុមកីឡាទ្រីយ៉ាត្លុង ក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមកីឡាទ្រីយ៉ាត្លុង ខេត្តកែបដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង ក្រុមកីឡាទ្រីយ៉ាត្លុង ខ.ភ.ម ដណ្តើមបានមេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង៕