បច្ចេកវិទ្យា

ប៉ូឡូញនឹង ចុះហត្ថលេខា ជាង៤ ពាន់លានដុល្លារ ទិញយន្ត ហោះចម្បាំង F-35

បរទេស៖នៅក្នុងសារបង្ហោះ លើបណ្ដាញសង្គមធ្វីតធ័រ នាថ្ងៃចន្ទនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសប៉ូឡូញ លោក Mariusz Blaszczak បានមាន ប្រសាសន៍ប្រាប់ថា ប៉ូឡូញនឹងចុះហត្ថលេខា លើកុងត្រា មានទំហំ ជាទឹកប្រាក់៤,៦ពាន់លានដុល្លារ ទិញយកយន្តហោះចម្បាំង បំបាំងកាយ F-35 របស់ក្រុមហ៊ុន អាមេរិក Lockheed Martin ចំនួន៣២គ្រឿង។

យោងតាមសេចក្តីរាយការណ៍ មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា លោករដ្ឋមន្ត្រី ការពារជាតិរូបនេះ បានថ្លែងថា ពិធីចុះហត្ថលេខានោះ នឹងត្រូវបានប្រព្រឹត្តធ្វើឡើង នៅថ្ងៃសុក្រ ក្នុងទីក្រុង Deblin ប្រទេសប៉ូឡូញ ភាគខាងកើត។

គួរបញ្ជាក់ថា ប្រទេសប៉ូឡូញ ត្រូវបានគេរំពឹងទុក ជាយូរមកហើយថា នឹងទិញយកយន្តហោះចម្បាំង ទាំងនោះ ជាផ្នែកនៃកិច្ចខិតខំប្រឹង ប្រែង ដើម្បីជំរុញបង្កើន ឲ្យប្រសើរឡើង នូវកងកម្លាំងប្រដាប់ អាវុធរបស់ខ្លួន ក្នុងទីចំពោះមុខ នៃការមានភាពគឃ្លើនថ្មីៗ របស់រុស្ស៊ី នៅក្នុងតំបន់អឺរ៉ុប ភាគខាងកើត៕

Most Popular

To Top