ផ្សេងៗ

ឧត្តមសេនីយឯកម្នាក់របស់រុស្ស៊ី ត្រូវបានសម្លាប់ដោយសារការបំផ្ទុះមួយនៅក្នុងលំនៅដ្ឋានក្នុងក្រុង ម៉ូស្គូ

ម៉ូស្គូ៖ កាលពីព្រឹកថ្ងៃអង្គារមានឧត្តមសេនីយឯករបស់រុស្ស៊ីម្នាក់ និងជំនួយការរបស់គាត់ត្រូវបានគេសម្លាប់ដោយសារការផ្ទុះនៅក្នុងអគារលំនៅដ្ឋាន១កន្លែងនៅទីក្រុងម៉ូស្គូ ។


គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានឲ្យដឹងថា ឧត្តមសេនីយឯក Igor Kirillov គឺជាប្រធាននៃកងទ័ពការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ត្រូវបានសម្លាប់នៅក្នុងការផ្ទុះមួយនោះ ។

ព័ត៌មានបឋមបានបង្ហាញឲ្យដឹងថា ការផ្ទុះបានកើតឡើងក្រោយពីការបំផ្ទុះឧបករណ៍ផ្ទុះដែលមានកម្លាំងប្រហែល២០០ក្រាមនៃសារធាតុគីមី TNT ។

គណៈកម្មាធិការដដែលនេះបានបញ្ជាក់ថា គ្រឿងផ្ទុះត្រូវបានគេលួចបង្កប់នៅក្នុងម៉ូតូ ដោយបានបន្ថែមថា សំណុំរឿងព្រហ្មទណ្ឌនេះត្រូវបានបើកការស្រាវជ្រាវពាក់ព័ន្ធនឹងការសម្លាប់នេះផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top