ព័ត៌មានអន្តរជាតិ

សីតុណ្ហភាព នៅភាគខាងជើង នៃវៀតណាមធ្លាក់ចុះដល់ទៅ ៤ អង្សាសេជា កម្រិតទាបបំផុត ក្នុងរដូវរងានេះ

VN Express

វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សីតុណ្ហភាពនៅតំបន់ភ្នំ ភាគខាងជើងប្រទេសវៀតណាម នៅបន្តធ្លាក់ចុះកាលថ្ងៃអង្គារ ដោយសាររលក ត្រជាក់ឡើងដល់ ៤ អង្សាសេក្នុងតំបន់ មួយចំនួន ក្នុងប្រទេសនេះ។

យោងតាមមជ្ឈមណ្ឌលជាតិ សម្រាប់ការព្យាករណ៍ ធនធានជលសាស្ត្រ និងឧតុនិយមបានឲ្យដឹងថា សីតុណ្ហភាពកាល ពីថ្ងៃអង្គារ គឺជាកម្រិតទាបបំផុតដែលបានកត់ត្រា ក្នុងប្រទេសវៀតណាម មិនធ្លាប់មានចាប់តាំងពីរដូវរងាឆ្នាំ ២០២៤-២០២៥ ។ សីតុណ្ហភាព ៤ អង្សាសេត្រូវ បានកត់ត្រានៅ Lai Chau ខណៈដែលតំបន់ខ្ពស់ផ្សេងទៀត ដូចជា Son La ឬ Lao Cai បានកត់ត្រាសីតុណ្ហភាព នៅប្រហែល ៦អង្សាសេ។

នៅទីក្រុងហាណូយ ស្ថានីយ៍អាកាសធាតុនៅស្រុក Ba Vi ឆ្ងាយបានកត់ត្រាសីតុណ្ហភាពនៅ ១១ អង្សារកាលពីថ្ងៃអង្គារ ជាកម្រិតទាបបំផុត ដែលបានកត់ត្រាចាប់ តាំងពីដើមរដូវរងា ។ សីតុណ្ហភាព នៅពេលព្រឹកព្រលឹម និងពេលយប់ក៏ទាប ជាងថ្ងៃមុនៗដែរ ប៉ុន្តែនៅពេលព្រះអាទិត្យរះ សីតុណ្ហភាព កើនឡើងយ៉ាងលឿន។

រលកត្រជាក់បានមកដល់ភាគខាងជើង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១១ ខែធ្នូ ហើយកំពុងចុះខ្សោយ ដែលមានន័យថា សីតុណ្ហភាពនៅភាគខាងជើង នឹងកើនឡើងជាលំដាប់។

សេវាកម្មព្យាករណ៍អាកាសធាតុ របស់អាមេរិក AccuWeather បានព្យាករណ៍ថា សីតុណ្ហភាពនៅទីក្រុងហាណូយ នឹងមានកម្រិត ២១-២៣អង្សាសេ ខណៈសីតុណ្ហភាពពេលយប់អាចទាបដល់ ៩ អង្សាសេនៅថ្ងៃព្រហស្បតិ៍។ ទីតាំងដែលមានកម្ពស់ខ្ពស់ដូចជា Sa Pa របស់ Lao Cai នៅថ្ងៃព្រហស្បតិ៍ នឹងកត់ត្រាសីតុណ្ហភាពទាបដល់ ៤ដល់១២អង្សាសេ ៕

Most Popular

To Top