យោងតាមការចេញផ្សាយរបស់ The Goal ក្លឹបកាំភ្លើងធំ Arsenal គឺនឹងអាចឡើងទៅវគ្គ១ភាគ៤នៃពានរង្វាន់ EFL Cup បានហើយក្រោយយកជ័យជំនះទៅលើក្រុម Crystal Palace កាលពីយប់មិញ។
នាំមុខមុនដោយ Crystal Palace ប៉ុន្តែ Arsenal បានធ្វើយ៉ាងល្អតាមពីក្រោយមកវិញរហូតទទួលបានជ័យជំនះដែលក្នុងនោះកីឡាករខ្សែប្រយុទ្ធ Gabriel Jesus ជាអ្នកស៊ុតបញ្ចូលទីបាន៣គ្រាប់ម្នាក់ឯង។
លទ្ធផល៣ទល់នឹង២បានធ្វើឲ្យទំរង់លេងរបស់ Jesus ត្រឡប់មកវិញក្រោមការដឹកនាំរបស់លោក Mikel Arteta ហើយគ្រូបង្វឹករូបនេះក៏បានលើកសរសេរយ់ាងខ្លាំងចំពោះ Jesus និងបានថែមទាំងបង្ហាញភាពជឿជាក់ថាគាត់នឹងអាចក្លាយជាកីឡាករខ្សែប្រយុទ្ធជួរមុខសំខាន់ឡើងវិញរបស់ក្រុមទៀតផង៕
ប្រែសម្រួល៖ស៊ុនលី