កីឡា

មន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ ប្រកាសរៀបចំ ការប្រកួតកីឡា សិស្សបឋមសិក្សាជើងឯក ប្រចាំឆ្នាំសិក្សា ២០២៤-២០២៥

ភ្នំពេញ ៖ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ប្រកាសជូនដំណឹងដល់ លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃ រដ្ឋបាលខណ្ឌទាំង១៤ រៀបចំការប្រកួតកីឡាសិស្សបឋម សិក្សាជ្រើសរើសជើង ឯករាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២៤-២០២៥ លើកីឡា ៥ ប្រភេទ ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩-១៥ ខែកុម្ភៈ ឆ្នាំ២០២៥ (ទីលានកំណត់ពេលក្រោយ) ។

មន្ទីរអប់រំ យុវជន និងកីឡាចាប់ទទួលពាក្យចាប់ពីថ្ងៃ ជូនដំណឹងនេះ រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។ កីឡាករ-កីឡាការិនី ត្រូវមានអាយុក្រោម១២ឆ្នាំ (គិតត្រឹមឆ្នាំកំណើត២០១៣) ហើយនឹងការប្រជុំចាប់ ឆ្នោតនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ។

កីឡា ៥ ប្រភេទរួមមានកីឡាបាល់ទាត់ (កុមារា-កុមារី) កីឡាបាល់ទះ (កុមារា-កុមារី) កីឡាបាល់បោះ(កុមារា-កុមារី) កីឡាវាយកូនឃ្លីលើតុ (កុមារា-កុមារី) និងកីឡា អត្តពលកម្ម មាន រត់ល្បឿ ន៦០ ម៉ែត្រ, លោតចម្ងាយ, លោកកម្ពស់, រត់ចម្ងាយ៨០០ម៉ែត្រ, រត់បណ្តាក់៥០ម៉ែត្រx៤ និងល្បែង (កុមារា-កុមារី) ៕

Most Popular

To Top