Steven Bergwijn កីឡាករខ្សែប្រយុទ្ធក្លឹប PSV កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ មិនបានបង្ហាញខ្លួនឲ្យការប្រកួត របស់ក្លឹបឡើយស្របពេល ដែលព័ត៌មាន ក្នុងការផ្ទេរទៅលេងជាមួយ នឹងក្លឹបមាន់ខ្នាយមាស Spurs កាន់តែខ្លាំងឡើង។
គ្រូបង្វឹកក្លឹបលោក Jose Mourinho ពិតជាកំពុងទន្ទឹងរងចាំ នៃលទ្ធផលផ្ទេរនេះខ្លាំងបំផុត ដើម្បីធ្វើ យ៉ាងណាមានកីឡាករចំណូលថ្មីដើម្បីជំនួសតំណែង ខ្សែប្រយុទ្ធជួរមុខ Harry Kane ដែលកំពុងត្រូវ សម្រាកព្យាបាល រយៈពេលវែងជាមួយនឹង របួសខ្នងរបស់គេនោះ។
គេជឿជាក់ដែរថាទាំងលោក Mourinho និងប្រធានក្លឹបលោក Daniel Levy បានជួបគ្នាជាមួយនឹងភ្នាក់ងារ របស់កីឡាកររូបនេះរួចហើយដើម្បីចចារ លើលទ្ធភាពផ្ទេរដែលមានតម្លៃខ្លួនកីឡាករប្រមាណជា៣០លានផោន ហើយការសម្រេច ចិត្តនឹងអាចធ្វើឡើង ក្នុងរយៈពេល២ឬ៣ថ្ងៃទៀតប៉ុណ្ណោះ ចំពោះអនាគត កីឡាករវ័យ២២ឆ្នាំរូបនេះ៕
ប្រែសម្រួល៖ស៊ុនលី