ព័ត៌មានអន្តរជាតិ

ការប្រែប្រួល អាកាសធាតុនៅលើនៃភពអង្គារ៍

រដ្ឋកាលីហ្វញ៉ាៈ ភ្នាក់ងារអវកាសណាសានិយាយថា យន្តហោះយកការណ៍ នៅក្នុងគោចររបស់ផ្កាយអង្គារ៍ បានឃើញមានការប្រែប្រែ នៃរដូវកាលនោះតំបន់ផ្នូកខ្សាច់ នៅភពអង្គារ៍ដែលបានកើតឡើងដោយដំណើរ មិនប្រក្រតីនៃកាបូនឌីអុកស៊ីតនៅទីនោះ ។
មន្ទីរពិសោធន៏របស់ភ្នាក់ងារ អវកាសណាសា ដែលស្ថិតនៅក្នុងរដ្ឋកាលីហ្វញ៉ា បានធ្វើសេចក្តីរាយការណ៍ថា រដូវរំហើយនៅក្នុងភពអង្គារ៍ ត្រូវបានឃើញថាមានការប្រែប្រួលដោយទឹកស្ងួត នៅទីនោះបានធ្វើការរំលាយបន្តិចម្តងៗ ហើយវាបានបំលែងខ្លូន ពីវត្ថុរឹងទៅជាឧស្ម័នវិញ។

ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្ត បាននិយាយថា យន្តហោះយកការណ៍នៅ ក្នុងគោចររបស់ផ្កាយអង្គារ៍ ក៏បានចាប់យករូបភាពជាច្រើន នៃការផ្លាស់ប្តូរួបរាងរបស់តំបន់ផ្នូកខ្សាច់ នៅពេលដែលឧស្ម័នកាបូកឌីអុកស៊ីត បានធ្វើការសាយភាយទៅក្នុងបរិយាកាស ដោយវាក៏បានពាំនាំខ្សាច់ទៅជាមួយផងដែរ។

លោក Candice Hansen នៃវិទ្យាស្ថានវិទ្យាសាស្រ្ត Planetary បាននិយាយថាៈ “នេះគឺជាប្រតិកម្មឌីណាមិចដ៏អស្ចារ្យមួយ
ដែលធ្លាប់បានកើតឡើង នៅលើភពអង្គារ៍កាលពី រាប់កោដឆ្នាំមុន ។ “

Most Popular

To Top