The Sunsports នៅថ្ងៃចន្ទទី២៧ ខែមករានេះបានឲ្យដឹងថា អ្នកចាំទី Sergio Romero ត្រូវបានគេមើលឃើញថា បានធ្វើដំណើរមកដល់ ទីកន្លែងហ្វឹកហាត់របស់ក្លឹបដោយរថយន្តម៉ាក Fiat 500 ក្រោយហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដែលបានខូចខាតរថយន្ត Lamborghini មួយគ្រឿង របស់ខ្លួនរួចមក។
មុនការប្រកួត FA Cup កាលពីយប់មិញប៉ះនឹងក្រុម Tranmere ក្នុងវគ្គជម្រុះជុំទី៤នោះគេបានមើលឃើញថា កីឡាករអ្នកចាំទីរូបនេះបានធ្វើដំណើរមកដល់ ទីលានហ្វឹកហាត់របស់ខ្លួនជាមួយ នឹងរថយន្តស៊េរីចាស់មួយនេះនៅឡើយ ដោយមិនទាន់ទិញបានរថយន្តទំនើបថ្មីណាមក ជំនួសនៅឡើយ។
Romero វ័យ៣២ឆ្នាំរូបនេះ ត្រូវបានសារព័ត៌មាន ចុះផ្សាយ ព្រោងព្រាតអំពី ហេតុការណ៍គ្រោះថ្នាក់មួយនេះ កាលពីប៉ុន្មានថ្ងៃមុន ដោយសំណាងល្អ គេមិនមានគ្រោះថ្នាក់ ដល់អាយុជីវិត ឡើយ សូម្បីតែរបួសធ្ងន់ ក៏មិនមាន ដែរទោះជាក់ស្តែង រថយន្តដ៏ទំនើប Lamborghini ត្រូវបានគេមើលឃើញថា បានខូចខាតខ្ទេចខ្ទីខូចរូបរាង ទៅហើយក្តី៕
ប្រែសម្រួល៖ស៊ុនលី