បច្ចេកវិទ្យា

ជប៉ុន បង្គាប់ឱ្យ Google បញ្ឈប់ការបំពានច្បាប់ប្រឆាំងនឹងការជឿទុកចិត្ត

afp

តូក្យូ៖ ក្រុមឃ្លាំមើលការប្រកួតប្រជែងរបស់ប្រទេសជប៉ុនគ្រោងនឹងបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Google បញ្ឈប់ការបំពានច្បាប់ប្រឆាំងការជឿទុកចិត្តរបស់ប្រទេសនេះ។

ប្រភពបានបន្ថែមថា ក្រុមឃ្លាំមើលសង្ស័យថា Google បានគាបសង្កត់ក្រុមហ៊ុនផលិតស្មាតហ្វូនដោយអយុត្តិធម៌ ឱ្យដំឡើងកម្មវិធីស្វែងរករបស់ខ្លួនជាមុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

យោងតាមប្រភពបានឱ្យដឹងថា គណៈកម្មការពាណិជ្ជកម្មយុត្តិធម៌របស់ប្រទេសជប៉ុនបានកំណត់ថា Google ដែលកាន់កាប់ចំណែកដ៏លេចធ្លោនៃទីផ្សារស្វែងរកតាមអ៊ីនធឺណិត បានរារាំងការប្រកួតប្រជែងដោយអយុត្តិធម៌។

ពួកគេបានឲ្យដឹងថា ក្រុមឃ្លាំមើលបានជូនដំណឹងដល់ក្រុមហ៊ុនអំពីវិធានការវិន័យ ដែលអាចកើតមាន ហើយនឹងសម្រេចចិត្តលើពួកគេ បន្ទាប់ពីបានស្តាប់ការឆ្លើយតបរបស់ពួកគេ។

ប្រភពបានឲ្យដឹងថា Google តម្រូវឱ្យក្រុមហ៊ុនផលិតស្មាតហ្វូនប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួន ដើម្បីដំឡើងកម្មវិធី Google ជាមុន រួមទាំងកម្មវិធីរុករកតាមអ៊ីនធឺណិត Chrome ដែលជាលក្ខខណ្ឌ សម្រាប់ការផ្តល់ជូន Google Play Store ។

ពួកគេបានបន្ថែមថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ក៏ត្រូវបានគេសង្ស័យផងដែរ ក្នុងការបញ្ជាឱ្យដាក់រូបតំណាងកម្មវិធីជាក់លាក់នៅលើអេក្រង់ឧបករណ៍ ជាថ្នូរនឹងការចូលទៅកាន់តារាងកម្មវិធីរបស់ខ្លួន៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top