The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹប Bayern Munich បានបង្ហាញ ចំណាប់អារម្មណ៍ ជាមួយនឹងតារា ឆ្នើមម្នាក់ របស់ក្លឹប Dortmund ដែលអាចមានតម្លៃ ទៅដល់១០០លានផោន ។
កីឡាករខ្សែប្រយុទ្ធស្លាប Jamie Gittens បច្ចុប្បន្នមានវ័យទើបតែ ២០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែអាចបង្ហាញសមត្ថភាព យ៉ាងអស្ចារ្យជួយក្លឹប Dortmund ចាប់តាំងតែពីបានផ្ទេរ មកពីឈុតយុវជន របស់ក្លឹប Man City ។
កីឡាករសញ្ជាតិ អង់គ្លេសរូបនេះ បច្ចុប្បន្នមិនត្រឹមតែប៉ុណ្ណោះ ក៏កំពុងមានឈ្មោះ ក្នុងបញ្ជីកីឡាករកំពូល ប្រចាំរដូវកាលនៅលីគ កំពូលអាល្លឺម៉ង់ ដោយអាចស៊ុតបញ្ចូលទី៩គ្រាប់ និងជួយមិត្តរួមក្លឹបរកបាន៣គ្រាប់ ក្នុងការប្រកួតនៅរដូវកាលនេះ៕
ប្រែសម្រួល៖ស៊ុនលី