ភ្នំពេញ ៖ លោកបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា និងប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាកាយសម្ព័ន្ធ ជ្រើសរើសជើង ឯកថ្នាក់ជាតិ និងការប្រកួតកីឡាកាយសម្ព័ន្ធ ពានរង្វាន់លោកបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា ឆ្នាំ២០២៤ នៅសាលហ្វឹកហាត់ដំបូលទូករបស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា ប្រាប់ឲ្យដឹងថា យោងតាមផែនការមេនិង កម្មវិធីប្រកួតកីឡា កាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន លើកទី៨ ឆ្នាំ២០២៤ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍប្រភេទកីឡាកាយសម្ព័ន្ធ នូវហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ចៅក្រម គ្រូបង្វឹក កីឡាករ-កីឡាការិនី ឲ្យទទួលបានលទ្ធផលល្អ គុណភាពល្អ គុណផល កម្រិតខ្ពស់ ជាក់ស្តែងដូចជា ព្រឹត្តិការណ៍ ប្រកួតកីឡាកាយសម្ព័ន្ធនាពេលនេះ មានក្លឹបកីឡាកាយ សម្ព័ន្ធចំនួន៨ មកពី ៤ ក្រសួង ខេត្ត បានមកដល់ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ដោយមានកីឡាករ-កីឡាការិនីចំនួន៦៤នាក់ ប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងចៅក្រម៣៣នាក់ រួមជាមួយមន្ត្រីស្ម័គ្រចិត្តចំនួន១៣នាក់ផងដែរ ។
លោកអគ្គលេខាធិការ បានបន្តថា នៅថ្ងៃទី២២-២៤ ខែធ្នូ ឆ្នាំ២០២៤ ធ្វើការហ្វឹកហាត់ទៅតាមប្រភេទវិញ្ញាសា និងឧបករណ៍ជំនាញ Test event apparatus (Aerobic Gymnastics and Artistic Gymnastics) ក្នុងនោះសហព័ន្ធបានបើកវគ្គបំប៉ន បច្ចេកទេសចៅក្រម ដើម្បី បង្ក្រាបនូវចំណេះដឹងថ្មីៗ និងការរៀបចំព្រឹត្តិការណ៍ ប្រកួតរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៧ ខែធ្នូ ឆ្នាំ២០២៤។ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ការប្រកួត (Aerobic Gymnastics and Artistic Gymnastics) បានប្រព្រឹត្ត ទៅរហូតដល់ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។
ផ្អែកតាមការប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិ រយៈពេល ៦ ថ្ងៃកន្លងមកយើងសង្កេតឃើញថា អត្តពលិកមានការខិតខំ ប្រកួតប្រជែងគ្នាប្រកបដោយ ក្រមសីលធម៌ គោលការណ៍ Fair Play បានបញ្ចប់ទៅដោយរលូន និង ជោគជ័យ ។ បើយើងធ្វើការប្រៀបធៀបជាមួយឆ្នាំ២០២៣ មានការកើនឡើងផ្នែកគុណផលបច្ចេកទេសបានល្អ ជាពិសេស ក្នុងឆ្នាំនេះ សហព័ន្ធសមី បានសហការណ៍ជាមួយអង្គភាពពាក់ព័ន្ធដូចជា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបាន ទម្លាក់កញ្ចប់ថវិកា ដើម្បីឱ្យសហព័ន្ធរៀបចំការប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ និងធ្វើការអភិវឌ្ឍ កីឡា ជំនាញឆ្ពោះទៅឆ្នាំ២០២៥-២០២៩ ដោយសមីសហព័ន្ធ ។
ឆ្លៀតក្នុងឱកាសនេះខ្ញុំ បាទក្នុងនាមមន្ត្រីទទួលបន្ទុកក្រោមឱ វាទរបស់លោក បណ្ឌិតប្រធាន សូមគោរពថ្លែងអំណរអរគុណ យ៉ាងជ្រាសជ្រៅបំផុត ចំពោះការលះបង់ពេលវេលា និង ថវិកាផ្ទាល់ខ្លួន ជាមួយនិងការដឹកនាំប្រកបដោយមេត្តាករុណាធម៌ ក៏ដូចជាការដាក់ចេញ នូវអនុសាសន៍ល្អៗ ទើបធ្វើឲ្យសហព័ន្ធកីឡាកាយ សម្ព័ន្ធកម្ពុជាទទួល បាននូវលទ្ធផលល្អ តាមការគ្រោងទុក យើងខ្ញុំទាំអស់គ្នាប្តេជ្ញា និងខិតខំអនុវត្ត ធ្វើឲ្យប្រភេទ កីឡាមួយនេះទទួល បាននូវលទ្ធផលល្អ ជូនជាតិមាតុភូមិ ដោយផ្អែកតាមផែនការ មេរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធ កម្ពុជាដែលបានដាក់ចេញ ក្នុងការស្វែងរកមេ ដាយពីការប្រកួតអន្តជាតិនានា និងពីព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍លើកទី៣៣ ឆ្នាំ២០២៥ ដែលរៀបចំឡើង នៅព្រះរាជាណាចក្រថៃ ៕