ព្រឹត្តិការណ៍

សមាជិកព្រឹទ្ធសភា ជំរុញអាមេរិក ឲ្យពិចារណាឡើងវិញ នូវការទាមទារ ការចូលរួមចំណាយ យោធាពីកូរ៉េខាងត្បូង

វ៉ាស៊ីនតោន៖ សមាជិកព្រឹទ្ធសភាអាមេរិក ដែលមានឥទ្ធិពលពីររូប បានសរសេរលិខិតមួយ ទៅកាន់រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo និងរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Mark Esper ដោយទទូចឱ្យរដ្ឋបាលពិចារណាឡើងវិញ នូវការទាមទាររបស់ខ្លួន ចំពោះការកើនឡើងខ្ពស់ ក្នុងការរួមចំណែករបស់កូរ៉េខាងត្បូង ក្នុងការចំណាយលើវិស័យការពារជាតិ។

លិខិតនោះសរសេរដោយព្រឹទ្ធសមាជិក Bob Menendez (D-NJ) សមាជិកគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភា និងលោក Jack Reed (D-RI) សមាជិកគណៈកម្មាធិការប្រដាប់អាវុធព្រឹទ្ធសភា បានគូសបញ្ជាក់ពីការព្រួយបារម្ភថា ការខកខានមិនបានឈានដល់ កិច្ចព្រមព្រៀងចែករំលែកតម្លៃជាមួយកូរ៉េខាងត្បូង បង្កើនហានិភ័យការទូត និងយោធានៅឧបទ្វីបកូរ៉េ។

សមាជិកព្រឹទ្ធសភាបានសរសេរ ក្នុងលិខិតចុះកាលពីថ្ងៃច័ន្ទ ដោយប្រើពាក្យកាត់សម្រាប់កូរ៉េខាងត្បូងថា “ កិច្ចព្រមព្រៀងចែករំលែកបន្ទុកគ្នាប្រកបដោយផលប្រយោជន៍ និងទៅវិញទៅមក ដែលឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែង នៃសតវត្សរ៍ទី ២០ គឺជាធាតុចាំបាច់ ដើម្បីពង្រឹងសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top