ដើម្បីការពារទូទឹកកកកុំឲ្យមានក្លិនអាប់អូរ រំខានដល់ឃានវិញ្ញាណ ចូរប្រើវត្ថុ ឬវិធីណាមួយខាងក្រោមនេះ:
-មេម្ស៉ៅ ( មេសម្រាប់ឲ្យម្ស៉ៅឡើង) : ដាក់ពែង ឬចានមេម្ស៉ៅតាមជ្រុង
ទូទឹកកក ដោយប្តូរចេញរៀងរាល់៣ខែម្តង។
-ធ្យូងៈ រកកូនក្រឡ ឬ កែងមានមាត់ធំដាក់ធ្យូង ៣ដុំហើយយកទៅដាក់ក្នុងទូទឹកកកដោយប្តូរធ្យូងថ្មរៀងរាល់៣ខែម្តង។
-វ៉ានីឡា ( ម្ស៉ៅវ៉ានី): យកសំឡី ២ ឬ ៣ដុំ
ជ្រលក់ក្លិនវ៉ានីហើយយកទៅដាក់តាមធ្នើក្លាស្សេក្នុងទូទឹកកកដើម្បីឲ្យវាសាយភាយក្លិនក្រអូបរាប់សប្តាហ៍។
-កាហ្វេៈ ដាក់កែវ
ឬពែងម្ស៉ៅកាហ្វេនៅក្នុងទូទឹកកកអាចជួយកំចាត់ក្លិនអាប់អួរបានច្រើនខែរ
តែប្រយ័ត្នព្រោះម្ស៉ៅកាហ្វេអាចធ្វើឲ្យទឹកកក
ឬការ៉េមរបស់អ្នកជាប់ក្លិនកាហ្វេបាន។ ដូច្នេះអ្នកត្រូវទុកវត្ថុទាំងអស់នេះ
(អាហារដែលអ្នកមិនចង់ឲ្យឆ្លងក្លិន) នៅក្នុងថង់ប្លាស្ទិក
ឬប្រអប់ដែលមានគម្រប់បិទជិត។
-ក្រូចឆ្មារៈ យកក្រូចឆ្មារមកពុះជាពីរ ហើយយកទៅដាក់ផ្ងារនៅក្នុងទូទឹកកក។
-អំបិល និងផ្លែឈើប្រភេទក្រូចៈ យកក្រូច ក្រូចឆ្មារ ឬ ក្រូចសើចជាដើម
មកពុះជាពីរយកសាច់ខាងក្នុងចេញអោយអស់ ហើយដាក់អំបិលជំនួសទៅវិញ
រួចយកទៅដាក់នៅក្នុងទូទឹកកក។
វាអាចជួយកម្ចាត់ក្លិនអាប់អួរនៅក្នុងទូទឹកកកបានប្រមាណ ២សប្តាហ៍។
ដោយ៖ ហង្ស សុបញ្ញា