តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថាមនុស្ស ដែលមានបញ្ហារឿង មុនមិនគួរបណ្តោយអារម្មណ៍ ឲ្យមានភាពតានតឹងទេ។ គួរធ្វើចិត្តឲ្យសប្បាយៗ ទើបរោគមុនមិនអាចមានកើតឡើង។
ស្បែករបស់យុវវ័យ តែងតែមានបញ្ហារឿងកើតមុន ចំណែកស្បែករបស់មនុស្សចាស់ តែងតែកើតមានបញ្ហាមុនក្បាលខ្មៅ និងរន្ធញើសរីកធំ ។
ដូចនេះហើយទើបផលិតផលគ្រឿង សម្អាងរបស់យុវវ័យ មិនសមស្របសម្រាប់មនុស្សចាស់ទេ។
ស្បែកដែលមានបញ្ហាគួរព្យាបាល ដោយផលិតផល ប្រឆាំងបាក់តេរី បន្ថយការធ្វើការរបស់ ក្រពេញខ្លាញ់ និងជួយជំរុញការ សាងកោសិកាស្បែកថ្មី។
ផលិតផលដែលមានភាគផ្សំ របស់អាស៊ីតផ្លែឈើ (AHA) ខ្ពស់ មិនសមស្របនឹងស្បែក ដែលមានបញ្ហាទេ ព្រោះការប្រើផលិតផលនោះ ត្រូវស្ថិតនៅក្រោម ការគ្រប់គ្រង ថែទាំ របស់គ្រូពេទ្យជំនាញ។
ការប្រើប្រាស់ផលិតផល គ្រឿងសម្អាង និងម្សៅបឺតស្រូបខ្លាញ់ លើផ្ទៃមុខ នៅមិនទាន់គ្រប់គ្រាន់ ក្នុងការជួយបន្ថយភាពខ្លាញ់ និងរោគមុនលើផ្ទៃមុខទេ ។
ដូចនេះហើយទើបត្រូវធ្វើការ សំអាតស្បែកជាមូលដ្ឋាន និងបំរុងស្បែកឲ្យមានសំណើម ស្រស់ថ្លាទើបអាចជួយសំរួលសភាព ស្បែកដែលមានបញ្ហាបាន។
ដោយ៖ ហង្ស សុបញ្ញា