ព័ត៌មានអន្តរជាតិ

លោកស្រី Madam Pang ចង់ធ្វើជាគ្រូបង្រៀនកាលពីលោកស្រីនៅកុមារភាព បែរជាក្លាយជំនួញដ៏ល្បីឈ្មោះ និងជាប្រធានសមាគមបាល់ទាត់ក្នុងប្រទេសថៃទៅវិញ

VN Express

ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោកស្រី Madam Pang ដែលជាអ្នកស្នងមរតកពីគ្រួសារអ្នកមានបំផុតក្នុងប្រទេសថៃ ប្រាថ្នាចង់ធ្វើជាគ្រូបង្រៀនកាលពីនាងនៅក្មេង ប៉ុន្តែក្រោយមកបានរីកចម្រើនក្នុងវិស័យអាជីវកម្មប្រណីត និងឧស្សាហកម្មបាល់ទាត់របស់ប្រទេសខ្លួនទៅវិញ។

អ្នកស្រី Nualphan Lamsam អាយុ ៥៨ឆ្នាំ ឬលោកស្រី Madam Pang ដូចដែលនាងត្រូវបានគេស្គាល់ជាទូទៅថាជាមនុស្សឆ្នាំជំនាន់ទី៥ នៃគ្រួសារ Lamsam ត្រូវបានចាត់ថ្នាក់ដោយទស្សនាវដ្តី Forbes ថា ជាមហាសេដ្ឋីទី៣៧ របស់ប្រទេសថៃជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន៨៩០ លានដុល្លារកាលពីខែកក្កដាឆ្នាំមុន។

គ្រួសារនេះត្រូវបានគេស្គាល់ថា ជាអ្នកបង្កើតធនាគារ Kasikornbank ឬ KBank ជាក្រុមហ៊ុនផ្តល់ប្រាក់កម្ចីធំជាងគេមួយរបស់ប្រទេស ហើយមានភាគហ៊ុនសំខាន់ៗក្នុងក្រុមហ៊ុនធានារ៉ាប់រងធំៗ រួមមានធានារ៉ាប់រង Phatra Insurance Muang Thai Insurance និង Muang Thai Life Assurance។

នេះបើយោងតាម Prestige Online បានចេញផ្សាយថា លោកស្រី Madam Pang សុបិនចង់ក្លាយជាគ្រូបង្រៀនក្នុងវ័យកុមារភាព ដែលជាក្តីប្រាថ្នាក្នុងវ័យកុមារភាពមួយផ្នែកត្រូវបានបំផុសគំនិតដោយទេពកោសល្យរបស់លោកស្រីសម្រាប់ការអានរហ័ស និងគណិតវិទ្យា។

ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានជ្រើសរើសមិនដើរតាមផ្លូវនោះ ហើយងាកមកពិភពជំនួញវិញ។ លោកសីបានទទួលសញ្ញាប័ត្រផ្នែកទីផ្សារពីសាកលវិទ្យាល័យ Chulalongkorn ជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេមួយរបស់ប្រទេសថៃ មុនពេលបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យ Boston ។

លោកសីបានចាប់ផ្តើមដំណើរអាជីវកម្មរបស់លោកសី ក្នុងនាមជាអ្នកដំបូងគេនៅប្រទេសដែលនាំចូលស្លាកអ្នករចនាម៉ូដ ដោយសារតែលោកសីស្រលាញ់ពិភពនៃភាពស្រស់ស្អាត និងម៉ូដ។ លោកសីបានបង្កើតក្រុមហ៊ុន Saint Honoré (បាងកក) ជាអ្នកចែកចាយ Hermès នៅប្រទេសថៃកាលឆ្នាំ១៩៩៧ ៕

Most Popular

To Top