The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា នៅនាទីទីចុងក្រោយនេះក្លឹប Napoli បានបង្ហាញនូវបំណងក្នុង ការចូលរួមជាមួយនឹងក្លឹប AC Milan ក៏ដូចជា PSG ផងដែរដើម្បីអាចចរចានាំយកកីឡាករខ្សែប្រយុទ្ធ Marcus Rashford មករួមក្លឹបបាន ។
គ្រូបង្វឹកលោក Antonio Conte គឺជាអ្នកគាំទ្រកីឡាករខ្សែប្រយុទ្ធអង់គ្លេសនេះ ជាយូរមកហើយនិងក៏ធ្លាប់បានប្រកួតប៉ះគ្នា កាលពីលេងនៅលីគកំពូលអង់គ្លេសជាច្រើនដងមកដែរ។
ផែនការចាកចេញរបស់ Rashford ត្រូវបានគេចេញផ្សាយព្រោងព្រាត ជាពិសេសប៉ុន្មានសប្តាហ៍ចុងក្រោយ ដោយសារតែកីឡាករផ្ទាល់ខ្លួន បានបញ្ជាក់អំពីកិច្ចការងារនេះ។
ទាំងគ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD និងប្រធានក្លឹបក៏បានបង្ហើបដែរថា ពួកគេនឹងអនុញ្ញាតិឲ្យ Rashford ចាកចេញក្នុងតម្លៃដ៏សមរម្យមួយ ប៉ុន្តែក្នុងនោះអាចត្រឹមជាកុងត្រា ខ្ចីជើងប៉ុណ្ណោះ ៕
ប្រែសម្រួល៖ស៊ុនលី