The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបនៅលីគកំពូលប្រេស៊ីល Flamengo បានកំពុងបើកការចរចា ជាមួយនឹងកីឡាករ Jorginho ហើយដើម្បីអាចផ្ទេរកីឡាកររូបនេះ ចេញពីអង់គ្លេសក្លឹប Arsenal នៅត្រឹមខែមករានេះ។
កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ បានជួយដោះស្រាយ បញ្ហាកីឡាករខ្សែបម្រើ ក្នុងតំបន់ប្រយុទ្ធឲ្យ Arsenal ជាយូរមកហើោយ ប៉ុន្តែកុងត្រាថ្មី មិនត្រូវបានចរចា ដូច្នេះមានន័យថា គាត់អាចចាប់ផ្តើម ចុះកុងត្រាលើកុងត្រា ជាមុនជាមួយនឹង ក្លឹបបរទេសបាន នៅខែមករានេះមុនពេល ដែលសុពលភាព កុងត្រាមកដល់ ។
រដូវកាលថ្មីនេះកីឡាករ Jorginho បានបង្ហាញវត្តមានត្រឹមតែ៦ដងប៉ុណ្ណោះ ក្នុងការប្រកួតទាំងអស់នៅលីគកំពូលអង់គ្លេស ហើយគាត់ត្រូវបានអ្នកគាំទ្រជាច្រើនលើកទឹកចិត្តថា គួរតែលេងនៅក្នុងលីគប្រេស៊ីល ឲ្យបានម្តងក្នុងជីវិត បាល់ទាត់របស់គាត់៕
ប្រែសម្រួល៖ស៊ុនលី