ថ្នាំអង់ទីប៊ីយ៉ូតីកគឺ ជាសារធាតុគីមី ។ នៅពេលដែលមានសារ ធាតុទាំងនេះ ចូលទៅក្នុងរាងកាយ វានឹងសម្លាប់ឬ ទប់ស្កាត់មេរោគប្រភេទ មួយចំនួននៅក្នុងរាយកាយ។ ម្យ៉ាងវិញទៀត វាជួយរាងកាយ របស់យើងការពារនឹងជំងឺ។
ថ្នាំអង់ទីប៊ីយ៉ូទិចទំនើបមួយចំនួន ត្រូវបានផលិតចេញពីមីក្រុម ដែលជារបស់មានជីវិតតូចល្អិត។ ឧទាហរណ៍ បាក់តេរីនឹងផ្សិត គឺជាប្រភេទមីក្រុម ។ មីក្រុមដែលត្រូវបានប្រើប្រាស់នៅក្នុងការ ផលិតថ្នាំអង់ទីប៊ីយ៉ូទិច គឺត្រូវគេជ្រើសរើសយកសមត្ថភាព របស់ពួកវានៅក្នុងការបង្កើតសារធាតុគីមី ដែលប្រឆាំងនិងមីក្រុមនៃជំងឺ។ មាន័ថា មនុស្សយើងកំពុងទាញយក ផលប្រយោជន៍ពីការប្រឹងប្រែង ដែលមាននៅក្នុងធម្មជាតិ ក្នុងចំនោមមីក្រុម។
ថ្នាំអង់ទីប៊ូយូទីចមាន ប្រសឹទ្ធភាពខ្លាំងណាស់ នៅក្នុងការព្យាបាលជំងឺ និងធ្វើការតាមរបៀបផ្សេងៗគ្នា។ ថ្នាំអង់ទីប៊ីយូទិចមួយគ្រាប់ អាចដើរតួនាទីតាមរបៀបខុសៗគ្នា ។ ថ្នាំអង់ទីប៊ីយូទិច មួយគ្រាប់ អាចដើរតួនាទី តាមរបៀបខុសៗ គ្នាប្រឆាំងនឹងមេរោគខុសៗគ្នា ។ វាអាចសម្លាប់មេរោគនៅក្នុងករណីមួយ ហើយនៅក្នុងករណីមួយទៀត វាអាចធ្វើឲ្យមេរោគ ទាំងនោះចុះខ្សោយ និងធ្វើឲ្យរាងកាយមនុស្ស យើងមានការការពារ ពីធម្មជាតិ។
ដោយ៖ ហង្ស សុបញ្ញា