ប្រកួតក្នុងលីគ កំពូលអង់គ្លេស យប់មិញនេះក្រុមកាំភ្លើងធំ Arsenal បានយកបាន៣ពិន្ទុទាំងប្រផិតប្រផោយ ពីសំណាក់ក្រុមភ្ញៀវ Spurs ដោយលទ្ធផល២ទល់នឹង១។
ការគ្រប់គ្រងបាល់មាន ទៅដល់៥៤ភាគរយ និងស៊ុតដល់ទៅ១៤ដង ប៉ុន្តែចំគោលដៅតែ៤ដងប៉ុណ្ណោះ ប៉ុន្តែធ្វើបានសម្រេច គ្រាប់បាល់ ចំនួន២លើក ក្នុងនោះម្តងដោយបាល់បញ្ចូលទីខ្លួនឯង របស់កីឡាករ Solanke នាទីទី៤០ និងមួយគ្រាប់ទៀតដោយ Trassard នានទីទី៤៤ ខណៈដែលក្រុមភ្ញៀវធ្វើបានមួយគ្រាប់មុន តាំងតែពីនាទីទី២៥ ដោយកីឡាករ Son Heung Min។
៣ពិន្ទុនេះធ្វើឲ្យ Arsenal អាចឈរនៅលេខរៀងទី២ មកវិញបណ្តោះអាសន្នមាន៤៣ពិន្ទុឈរ ពីលើក្រុមលេខ៣បច្ចុប្បន្នគឺ Nottm Forest ដែលមាន៤១ពិន្ទុ ៕
ប្រែសម្រួល៖ស៊ុនលី