ព័ត៌មានអន្តរជាតិ

គ្រោងឆ្អឹងត្រីបាឡែន នៅតំបន់អាកទិច គឺជាការរកឃើញដ៏កម្រមួយ

(ចក្រភពអង់គ្លេស)៖ ក្រុមអ្នកជីវសាស្រ្តខាងសត្វទឹក ជនជាតិអង់គ្លេស បាននិយាយថា គ្រោងឆ្អឹងត្រីបាឡែនដំបូងគេបង្អស់ ដែលបានរកឃើញ នៅបាតសមុទ្រនៃតំបន់អាក់ទិច និងផ្តល់ចំនេះដឹងថ្មីអំពីជីវិត រស់នៅក្នុងបាតសមុទ្រ។

ពួកគេបានបន្តទៀតថា នៅទូទាំងពិភពលោក មានគ្រោងឆ្អឹងត្រីបាឡែនតែ ៦ក្បាលប៉ុណ្ណោះ ត្រូវបានរកឃើញ នៅបាតសមុទ្រ។ ម្យ៉ាងវិញទៀត គ្រោងឆ្អឹងទាំងនេះត្រូវបានរកឃើញនៅក្នុងបាតសមុទ្រ ជិត ប្រជុំកោះ
Sandwichភាគខាងត្បូង នៃចក្រភពអង់គ្លេស។

លោក Diva Amon នៃមហាវិទ្យាល័យ វិទ្យាសាស្រ្តភពផែនដី និង មហាសមុទ្រ បាននិយាយថាៈ “សត្វដ៏ធំបំផុតរបស់ពិភពលោកនេះ ចូលចិត្តរស់ នៅក្នុងបាតសមុទ្រជ្រៅ ដែលជាកន្លែង ដែលអាចផ្តល់ទីជំរក យ៉ាងមានសុវិត្ថភាព ព្រមទាំង ចំណីអាហារយ៉ាងសំបូរបែប។”

Most Popular

To Top