ព័ត៌មានអន្តរជាតិ

កាហ្វេ និងតែ ជាអាចជួយការពារ ជំងឺខ្លាញ់ក្នុងថ្លើម

ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិក និងសឹង្ហបុរី បាននិយាយថា ការទទួលទានកាហ្វេ ក្នុងបរិមាណមួយសមរម្យ ជារៀងរាល់ថ្ងៃ អាចជួយការពារ ជំងឺខ្លាញ់ក្នុងថ្លើម ។

ក្រុមស្រាវជ្រាវអន្តរជាតិមួយក្រុម ដែលត្រូវបានដឹកនាំ ដោយមហាវិទ្យាល័យ នៃវិទ្យាពេទ្យ Duke នៃរដ្ឋការ៉ូលីណា ភាគខាងជើង និងមហាវិទ្យាល័យ នៃប្រទេសសង្ហឹបុរី បានធ្វើសេចក្តីណែនាំថា ការទទួលទាណជាតិ កាហ្វេអ៊ីនអាចកាត់បន្ថយជាតិ ខ្លាញ់នៅក្នុងថ្លើម ។

នៅទូទាំងពិភពលោក មនុស្ស៧០ភាគរយបានធ្វើការពិនិត្យរកជំងឺរទឹកនោមផ្អែម និងជំងឺធាត់ និងជំងឹខ្លាញ់នៅក្នុងថ្លើម ដោយលទ្ធផលបានបង្ហាញ ថាមូលហេតុនៃការកើតជំងឺខ្លាញ់នៅក្នុងថ្លើម គឺការទទួលជាតិអាកុលច្រើនហួសកំរិត។
ជាមួយគ្នានេះដែរ ការរកឃើញ នៃការសិក្សានេះ បានបង្ហាញថា ការទទួលទានតែ និងកាហ្វេជាប្រចាំថ្ងៃ មានអត្ថប្រយោជន៍ ក្នុងការការពារជំងឺថ្លើម សម្រាប់អ្នកដែលចូលចិត្ត ទទួលទានជាតិអាកុល ។

លោក Yen ដែលជាវេជ្ជបណ្ឌិត ជនជាតិ សឹង្ហបុរីបាននិយាយថាៈ “នេះគឺជាការស្រាវជ្រាវដ៏ល្អិតល្អន់មួយ ដើម្បីសិក្សាអំពី ទំនាក់ទំនងរវាង សារជាតិកាហ្វេអ៊ីន និង ថ្លើមរបស់មនុស្ស ហើយលទ្ធលដែលត្រូវបានបង្ហាញ វាគួរឲ្យទាក់ទាញ ខ្លាំងណាស់ ។”

គួរបញ្ជាក់ដែរថា ការរកឃើញនេះនឹងត្រូវចេញផ្សាយនៅក្នុង ខែកញ្ញាខាងមុខនេះ នៅក្នុងសៀវទស្សនាវដ្តី Hepatology។
ទោះបីជាយ៉ាងណាក្តី ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា កាហ្វេបានផ្តល់ ទាំងគុណសម្បត្តិ និងគុណវបត្តិដល់សុខភាព របស់អ្នកទទួលទាន ដោយវាត្រូវពឹងផ្អែកបរិមាណនៃការទទួលទាន និងអាយុរបស់ពួកគេ ។

Most Popular

To Top