ព័ត៌មានអន្តរជាតិ

វីធីកម្ចាត់រង្វង់ភ្នែកខ្មៅ តាមបែបធម្មជាតិ

NDTV

រង្វង់ភ្នែកខ្មៅ អាចបណ្តាលមកពីការអាឡាក់ស៊ី ការគេងមិនគ្រប់គ្រាន់ និង ដោយសារពន្លឺថ្ងៃ ។ អ្នកអាចលាបផលិតផល ការពាររង្វង់ភ្នែកខ្មៅ ក៏ប៉ុន្តែវាគ្រាន់ តែជាការការពារបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយនៅពេលដែលអ្នកឈប់ប្រើវា វានឹងឡើងខ្មៅមកវិញ។ ដូច្នេះ អត្ថបទមួយនេះនឹងបង្ហាញអ្នកអំពីវិធី មួយចំនួនដើម្បីព្យាបាល រង្វង់ភ្នែកខ្មៅរបស់អ្នក ។

១.ស្អំភ្នែករបស់អ្នកឲ្យ ត្រជាក់ដើម្បីកាត់បន្ថយស្នាមខ្មៅ ។ ជាបឋម អ្នកត្រូវយកបន្លែដែលត្រជាក់មកដាក់លើភ្នែករបស់អ្នកចំនួន ១០នាទី។ ការធ្វើបែបនេះ អាចជួយឲ្យអ្នកកាត់បន្ថយការ ដាច់សសៃឈាមតូចៗ នៅក្នុងភ្នែករបស់អ្នក។
២.កាត់បន្ថយរង្វង់ភ្នែកខ្មៅតាមរយៈដំឡូងបារាំង ។ ដំឡូងបារាំងផ្ទុកទៅដោយសារជាតិអង់ ស៊ីមម្យ៉ាងដែលមានឈ្មោះថាcatecholase ដែលត្រូវបានគេស្គាល់ និងមានប្រសឹទ្ធភាព ក្នុងការធ្វើឲ្យស្បែកមានសភាពភ្លឺរលោង ។ អ្នកត្រូវចិតដំឡូងបារំាងឲ្យស្តើងចំនួន២ចំនិត រួចដាក់វានៅលើភ្នែករបស់អ្នកចំនួន ១០នាទី។ ហើយអ្នកគួរតែអនុវត្តបែបនេះ ២ដងក្នុងមួយសប្តាហ៏។

៣.លាបក្រែមកាត់បន្ថយស្នាមខ្មៅ នៅត្រង់រង្វង់ភ្នែក។ អ្នកគួរជ្រើសរើសយកផលិតផលណាដែលមានប្រសឹទ្ធក្នុងការការពារកម្តៅថ្ងៃ និងផ្ទុកទៅដោយ សារជាតិ រ៉េតីណុល វីតាមីន C និង តែបៃតង។.

៤.អ្នកគួរតែឆាប់ទៅពិគ្រោះ ជាមួយគ្រូពេទ្យនៅពេលដែលអ្នកមានបញ្ហាអាឡាក់ស៊ី ពីព្រោះនេះក៏ជាបញ្ហាចំបងដែលធ្វើឲ្យអ្នកមានភ្នែកខ្មៅ និងហើមផងដែរ ។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top